បាត់ខ្លួន២ថ្ងៃរហូតដល់ធុំស្អុយ​ អ្នកក្បែរខាងឡើងទៅមើលប្រទះឃើញដេកស្លាប់

ចែករំលែក៖

ភ្នំពេញៈបុរសម្នាក់បានបាត់ខ្លួនរយះពេលពីរថ្ងៃមិនឃើញចេញពីបន្ទប់  អ្នកជិតខាងបានឡើងទៅមើលស្រាប់តែ ប្រទះឃើញដេកស្លាប់ធុំក្លិនស្អុយទៅហើយ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី២៦ខែមិថុនាឆ្នាំ ២០២៥នៅក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពបុរសរូបនោះ ឈ្មោះ ហេង ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរជាងភ្លើង ស្រុកកំណើតនៅខេត្តតាកែវនិងស្នាក់នៅបន្ទប់ជួលជាន់ទី១ កន្លែងកើតហេតុខាងលើ។ 

តាមប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបានឲ្យដឹងថា បុរសរូបនោះបានបាត់ខ្លួនមិនឃើញចេញពីបន្ទប់រយៈពេល ២ ថ្ងៃមកហើយតែពុំបានចាប់អារម្មណ៍ ។នៅវេលាថ្ងៃត្រង់ថ្ងៃកើតហេតុ ក៏ធំក្លិនស្អុយហើយក៏នាំគ្នាដើររកមើលនិងឡើងទៅជាន់ទី១ស្រាប់តែប្រទះឃើញបុរសរូបនោះដេកស្លាប់ហើមស្អុយទៅហើយក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋានដើម្បីរាយការណ៍ទៅនគរបាលជំនាញចុះត្រួតពិនិត្យ។ទោះបីជាយ៉ាងណាភ្លាមៗគេមិនទាន់ដឹងថាបុរសរូបនោះស្លាប់ដោយសារអ្វីពិតប្រាកដឡើយសមត្ថកិច្ចកំពុងតែត្រួតពិនិត្យ។ គេមានការសង្ស័យថាបុរសរូបនោះស្លាប់ដោយសារគាំងបេះដូង៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print