ខេត្តព្រះវិហារ ៖ នេះហើយជាទង្វើ ដែលសុំឱ្យ អន្តរជាតិ ត្រូវមើល ឱ្យ ឃើញថា តើប្រទេសកម្ពុជា ឬថៃ អ្នកណាឈ្លានពានអ្នកណា? តើថៃមានបានជម្លៀសប្រជាជនខ្លួនចេញពីតំបន់ព្រំដែន ដែរ ឬទេ? តើថៃមានជនភៀសសឹក ដោយសារ កម្ពុជាឈ្លានពានទេ?
នៅទីនេះ គឺជា សាក្សីរស់ ដើម្បីបង្ហាញប្រាប់ទៅពិភពលោកថា កម្ពុជា គឺជា ប្រទេស រងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ ទើបនាំទៅ ដល់ការ មានជនភៀសសឹកនៅទីនេះ។
សុំឱ្យបរទេសទាំងឡាយដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាព មើលឃើញ ឱ្យ បានច្បាស់នូវទុក្ខសោក ដែលប្រជាជនកម្ពុជារងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ ។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្នកសារព័ត៌មានកម្ពុជា គួរមានការប្រយ័ត្នប្រយ៉ែងក្នុងការយកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃមកបកប្រែផ្សព្វផ្សាយលើសារព័ត៌មានរបស់ខ្លួន ។ តែងសង្កេតឃើញសារព័ត៌មានមួយចំនួនគឺយកទាំងស្រុងពីថៃមកបកប្រែជាភាសាខ្មែរហើយផ្សព្វផ្សាយដោយមិនខ្វល់អំពីខ្លឹមសារ ទោះបីជាសារព័ត៌មានថៃគេនិយាយអាក្រក់ពីកម្ពុជា និងថ្នាក់ដឹកនាំក៏ដោយ ។ សូមកុំបណ្តោយខ្លួនឲ្យក្លាយជាភ្នាក់ងារជួយផ្សព្វផ្សាយព័ត៌មានឲ្យបច្ចាមិត្តទាំងដឹងថាគេកំពុងតែបំពានយើងគ្រប់រឿង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន like , share , views ប៉ុណ្ណោះ ។
សម្ដេចតេជោ ហ៊ុន សែន ជូនសារទៅថៃ កម្ពុជាចង់បានសន្ដិភាព ចង់បានមិត្តភាព តែបើអ្នកចង់បានសង្គ្រាម ខ្ញុំអត់មានជម្រើសទេ! ខ្ញុំសុខចិត្តឲ្យគេក្បត់ តែខ្ញុំមិនក្បត់គេទេ! សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានតម្រូវការឲ្យសម្ដេចបញ្ជាទ័ព ឬចូលប្រយុទ្ធ គឺសម្ដេចកំដរបានគ្រប់ពេល!
សម្ដេចតេជោ ហ៊ុន សែន ព្រមានទម្លាយសារសំខាន់ៗ ពាក់ព័ន្ធគ្រួសារលោក ថាក់ស៊ីន រាប់តាំងការប្រមាថព្រះមហាក្សត្រខ្លួនឯង! ៕
ដោយ ៖ សិលា