រថយន្ដ២គ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នត្រង់ផ្លូវបំបែកជាបួនបណ្ដាលអោយរថយន្ដទាំងសងខាងខូចខាតយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ដ២គ្រឿងបើកលឿន ខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុចផ្លូវបំបែកជាបួន បុកគ្នាពេញទំហឹងបណ្ដាលអោយ ភាគីរថយន្ដម៉ាស្ដារខ្ទេចមួយកំណាត់មុខ រថយន្ដរថយន្តកុងតឺន័ររងការខូចខាតផ្នែកពីមុខ តែមិនបង្កអោយមនុស្សរបួសនោះឡើយ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដែលស្ថិតនៅចំណុចបេតុង កែងនិងផ្លូវច្រកបុរីភ្នំពេញថ្មីក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា បុរសម្នាក់បើករថយន្តកុងតឺន័រ មួយគ្រឿង ម៉ាក Fuso ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3F-9565 ធ្វើដំណើរតាមបណ្ដោយបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ភ្លាមៗនោះ ក៏មានរថយន្ត មួយគ្រឿង ម៉ាក ម៉ាស្តារ ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា YISINH.1 បើកបរតាមផ្លូវក្នុងបុរីក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នា ខណៈដែលជិះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តកុងតឺន័រ របុកពេញមួយទំហឹងបណ្តាលអោយខ្ទេចមួយកំណាត់មុខផ្នែកពីចំហៀង ឯរថយន្ដកុងតឺន័រខូចខាតផ្នែកពីមុខ។ តែសំណាងល្អមិនមានមនុស្សរងរបួសនោះឡើយ ។ 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងខាងលើ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមក្រោយផងដែរ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print