ខេត្តព្រះវិហារ ៖ ស្នើលិខិតទៅ ICJ ហើយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អះអាងថា៖ ត្រូវគោរពនីតិវិធីតុលាការដោយមិនអាចចែកចាយ តាមការទាមទាររបស់អ្នកប្រឆាំងនោះឡើយ។
“តើអ្នកនៅជាមួយជាតិ ឬ នៅជាមួយបរទេស?” សម្តេចចោទសួរបែបនេះ។
សូម្បីតែផែនទីដែលគេគូសខ្លួនឯង ក៏ទីតាំងនោះ នៅក្នុងដីខ្មែរដែរ។ សម្តេចតេជោ ហ៊ុន សែន មិនបញ្ជាក់ថា ទីតាំងនោះនៅទីណាឡើយ។
សម្ដេចតេជោលើកថា ៖ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផង ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។ សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ ដែលមានប្រវែងប្រមាណ ៨៥០ គីឡូរម៉ែត្រ ក្នុងនោះយន្តការដែលត្រូវដោះស្រាយតាមផ្លូវតុលាការអន្តរជាតិប្រមាណ ៥០ គីឡូម៉ែត្រ ។ នេះជាការផ្សាយផ្ទាល់ពិសេស !! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕