សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មច្បាប់ ដកសញ្ជាតិ ជនទាំងឡាយណាដែលឃុបឃិតជាមួយ បរទេស បំផ្លាញខ្មែរ!

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មច្បាប់ ដកសញ្ជាតិ ជនទាំងឡាយណាដែលឃុបឃិតជាមួយ បរទេស បំផ្លាញខ្មែរ! ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ ព្រះវិហារ និងខេត្តជាប់ព្រំដែនថៃ កំពុងជាប់ផុងក្នុងហេតុការណ៍ដ៏អាក្រក់នៃជម្លោះកើតឡើងដោយការឈ្លានពានរបស់ថៃ!

សម្តេចតេជោ ហ៊ុន សែន ចោទសួរថៃថា «ចោទកម្ពុជាលួចបាញ់កងទ័ព នៅតំបន់មុំបី ហេតុអ្វីហៅឡើងតុលាការថៃមិនហ៊ាន?»។
សម្ដេចតេជោ ហ៊ុន សែន បន្តថា ៖ ខ្ញុំសុំចោទសួរទៅអ្នកក្រុងបាងកក! បើថាកម្ពុជាឈ្លានពាន ហេតុអ្វីមិនហ៊ានទៅតុលាការអន្តរជាតិ?
ចោទជាសំណួរទៅកាន់ពួកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះម៉ោងនេះ កម្ពុជាកំពុងតែមានក្តីក្តាំងជា មួយសត្រូវហេតុអ្វីពួកអ្នកទាមទារឲ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាង លើសំណុំរឿងកម្ពុជាប្តឹងទៅកាន់តុលាការឡាអេរឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ?។ សម្តេច បានប្រាប់ទៅពួកប្រឆាំងទាំងនោះថា រឿងនេះគឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះរាជរដ្ឋាភិបាលមិនតម្រូវតាមក្រុមប្រឆាំងទាំង នោះដើម្បីឲ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ប៉ុន្តែសម្តេច បានបញ្ជាក់ថា តាមច្បាប់អន្តរជាតិគឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ខណៈតំបន់ផ្សេងៗទៀត នឹងបន្តដោះស្រាយគ្នាទ្វេភាគី។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ៖«មានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការផ្លូវច្បាប់នោះ»។ នេះជាសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខណៈអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print