ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្ត FORD RANGER ផ្លាកលេខរដ្ឋ មិនប្រយ័ត្នបានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងរថយន្ត និងរបាំងថ្ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥ នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅក្រោមស្តុបណាន់ជីង មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យោងតាមប្រភព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់អ្ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត FORD RANGER ពណ៌ខ្មៅ ពាក់ផ្លាកលេខ រដ្ឋ17 2.9169 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដាយផ្លូវ១៦៩ លុះមកដល់ចំណុចស្តុបឋានសួគ៍រថយន្តខាងលើក៏បានរេចង្កូតទៅឆ្វេង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងរងការខូចខាត ចំណែករថយន្តបង្កត្រូវបានដាច់កាឡេកង់និង បែកកង់ រេចង្កូតទៅស្តាំដៃ បន្តដំណើរទៅមុខលែងរួច សំណាងល្អគ្មាននាក់រងរបួសឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនម្ចាស់រថយន្តខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋមិត្តភាព ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្ត ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ