ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដសុខៗ ស្រាប់តែងងឹតមុខរេចង្កូត មកបុករថយន្ដ០២គ្រឿងដែលចតលើខឿនផ្លូវខ្ទប់ និងបង្គោលភ្លើង រងការខូចខាតមួយកំណត់មុខ តែសំណាង់ល្អក្នុងករណីនេះគ្មានអ្នករបួសឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ១៩៦២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ មានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក chevrolet tracker ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CD- 7059 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៦២ ទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈពេលដល់ចំណុចតែកើតហេតុ ស្រាប់តែឃើញរថយន្ដខាងលើ រេចង្កូតមកបុករថយន្ដ ម៉ាក Toyota hilux និងរថយន្ដម៉ាក Toyota Prius ដែលចកលើខឿនផ្លូវបណ្ដាលអោយខ្ទប់ជាមួយនិង បង្គោលភ្លើងរងការខូចខាតផ្នែពីខាងក្រោយ ចំណែករថយន្ដបង្កខូចខាតមួយកំណាត់មុខខាងស្ដាំធ្ងន់ធ្ងរ ។
បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្ដ chevrolet tracker បានអោយដឹងថា ខណៈពេលដែលគាត់កំពុងបើករថយន្ដ សុខៗ ស្រាប់តែងងឹតមុខឈឹង ដោយទប់ស្មារតីមិនបានក៏រេចង្កូតរថយន្ដទៅបុករថយន្ដតែ០២គ្រឿង រួមទាំងបង្គោលភ្លើងតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកើតហេតុបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាសវែង យករថយន្ដបង្ក រួមទាំងរថយន្ដទាំង០២គ្រឿងទៅរក្សាទុក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ