នគរបាល​ស្រុក​គងពិសី​បង្ក្រាបក្មេងទំនើងនៅតែមិនញញេីតនិងស​កម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធា​រណៈ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ដោយទទួល​បានការប​ញ្ជាដឹកនាំដ៏មុឹងម៉ា​ត់​លោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​និងតាមប្រសាសន៍

ណែនាំប​ណ្ឌិត​ អ​ភិបាល​ខេត្ត​លេី​វិធា​នការ​បង្រ្កាប​ក្រុមក្មេងទំ​នេីង​មិនលេី​កលែង​ នៅថ្ងៃសុក្រ ២​កើត ខែ​អាសាឍ ឆ្នាំម្សាញ់ សប្តស័​ក ព.ស. ២៥៦៩​ ត្រូវនឹង ថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២៥​ សមត្ថកិច្ចនគរ​បាលជំនាញបាន​ស​ហការស្រាវជ្រាវ​ និងបង្រ្កាបក្មេងទំនើងប​ង្ហោះម៉ូតូនៅលើផ្លូវបេតុង ចំណុចភូ​មិចាស់ ឃុំពេជ្រ​មុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន​ ០២នាក់ ÷​

(១)-ឈ្មោះ យ៉ែម ដេត ភេទប្រុស​ អាយុ​១៧ឆ្នាំ នៅភូមិគោ​កដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ជាអ្នកបើកម៉ូតូ​ និង (២)-ឈ្មោះ ខេន សុខឃីន ភេទប្រុ​ស​ អាយុ១៥ឆ្នាំ​ នៅភូមិសែនដី ឃុំសែនដីស្រុកសំរោងទង អ្នកអង្គុយពីក្រោយ មធ្យោបាយ​ម៉ូតូមួយគ្រឿ​ង​ 125cc ឆ្នាំ២០​២២ ពណ៌ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ 1IY-​8132 ។

...

លោកវរសេនីយ៍​ឯក​ យ៉ាង​ សុខលី​ អធិការ​នគរបាល​ស្រុក​គងពិសី​ បា​នឲ្យ​ដឹងថា​ករណី​ក្មេងទំនើង​បង្ហោះ​ម៉ូតូ​នៅលេីផ្លូវ​សាធារណៈ​​ប៉ះពាល់​សណ្ដាប់ធ្នាប់​សា​ធារណៈ​និងសុវត្ថិភាពសង្គម​ បានអនុវត្ដ​វិធានកា​រ​កោ​សក់​ក្បាលពុះជេីងក្អែក​ និងដកហូត​រក្សាទុកម៉ូតូជាប​ណ្ដោះអាសន្នរយៈ​ពេល​ ៩០ថៃ្ង​ និងអញ្ជេីញអាណា​ព្យាបាល​មកធ្វើ​កិច្ច​សន្យា​អប់រំ​ ទទួល​យកទៅគ្រប់​គ្រ​ង​មិនឲ្យប្រព្រឹត្ត​ទង្វើ​បែប​នេះ​បន្ត​ទៀត​ ជា​លេីកទី២៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print