បង្ក្រាបក្រុមចោរលួចម៉ូតូ ដែលបើករថយន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ បានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងកំពុងស្រាវជ្រាវបន្តចាប់ខ្លួនម្នាក់ទៀត ក្នុងករណីលួចម៉ូតូដោយកាច់បំបែកសោក យ៉ាងសកម្ម នៅតាមបន្ទប់ជួលក្នុងក្រុងព្រះសីហនុ ។

ជនសង្ស័យទាំងនេះ រួមមាន៖

១-ឈ្មោះ ណុះ យូសុះ (ឃុំខ្លួនរួច)

២-ឈ្មោះ ហាក់ វេហា ហៅ បុត្រ (ឃាត់ខ្លួនបាននៅភ្នំពេញ)

៣-ឈ្មោះ សេន មករា ហៅ ជ្រូក (កំពុងរត់គេចខ្លួន) ។ 

តាមរបាយការណ៍ការស្រាវជ្រាវបង្ហាញថាក្រុមជនសង្ស័យខាងលើ ធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើនលើក ដោយ ប្រើរថយន្ត Lexus GS300 និង Starex H1 ដឹកជញ្ជូនគ្នាទៅលួចម៉ូតូចំនួន៧គ្រឿងនៅចំណុចផ្សេងៗក្នុងក្រុង មួយរយៈពេលកន្លងមកនេះ ។ 

សមត្ថកិច្ចបានចាប់យករថយន្តមួយគ្រឿងជាមធ្យោបាយសកម្មភាព និងទូរស័ព្ទមួយគ្រឿងជាវត្ថុតាង ករណីនេះកំពុងដំណើរការតាមនិតិវិធីច្បាប់ ដោយសហការរវាងអធិការដ្ឋាននគរបាលក្រុង ព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។ 

សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងជួយជូនដំណឹងបន្ទាន់ ដល់សមត្ថកិច្ច ប្រសិនបើឃើញអំពើខុសច្បាប់ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print