ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ ប្រសិនភាគីវៀតណាមនៅតែបន្តជីកស្រះ ឬសាងសង់ប៉ុស្តិ៍នគរបាលនោះ អាជ្ញាធរកម្ពុជានឹងចុះទៅកាន់តំបន់នោះភ្លាម

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី  បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំពេញមួយព្រឹកនេះ កម្ពុជាលើកឡើងទាំងអស់អំពីបញ្ហាវៀតណាម ជីកស្រះ និងសង់ប៉ុស្តិ៍នៅតាមព្រំដែនកម្ពុជា ហើយអះអាងថា ប្រសិនភាគីវៀតណាមនៅតែបន្តជីកស្រះ ឬសាងសង់ប៉ុស្តិ៍នគរបាលនោះ អាជ្ញាធរកម្ពុជានឹងចុះទៅកាន់ តំបន់នោះភ្លាម ។ ចំណែកស្នើសុំអ្នកបច្ចេកទេសជំនាញផ្នែកព្រំដែនពីបារាំងនោះ នៅបន្តពិភាក្សាគ្នាបន្ថែមទៀត ។

ជំនួបប្រជុំគណៈកម្មការព្រំដែន កម្ពុជា-វៀតណាម៖ ភាគីកម្ពុជាដឹកនាំ ដោយលោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងចូលរួមដោយ លោក ឡុង វិសាលោ រដ្ឋលេខាអធិការក្រសួងការបរទេស និងភាគីវៀតណាមដឹកនាំដោយលោក Le Hoai trung អនុរដ្ឋមន្រ្តីក្រសួងការបរទេស ។ 

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំនៅទីស្តីការ គណៈរដ្ឋមន្រ្តីដោយពិភាក្សាទៅលើរបៀបវារៈមួយចំនួន ក្នុងនោះភាគីកម្ពុជាក៏នឹងសួរដេញដោល អំពីកំណត់ទូតពាក់ព័ន្ធនឹងការ រំលោភបំពាន របស់ភាគីវៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួន របស់ព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំនេះមានររបៀបវារមួយចំនួន៖ ពិនិត្យមើលសេចក្តីព្រាងរបស់នាយករដ្ឋមន្រ្តី នៃប្រទសទាំងពីរ ស្នើក្រុមបច្ចេកទេសបារាំងជួយលើកិច្ចការព្រំដែន និងបញ្ហាជីកស្រះទឹក និងសង់ប៉ុស្តិ៍នៅតាមព្រំដែន។

លោកវ៉ា គឹមហុង  ធ្លាប់បានថ្លែងនៅចុងសប្តាហ៍មុនថា បញ្ហាសំខាន់ក្នុងការជជែកគ្នា រវាងកម្ពុជា-វៀតណាមនាពេលនេះ រួមមានដូចជាការឯកភាពគ្នារវាងប្រទេសទាំងពីរ ក្នុងការស្នើឱ្យ បារាំងជួយបច្ចេកទេស អំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាម ដែលមិនទាន់ដោះស្រាយ  ៕

6 7 1 2 3 4 5

ដោយ៖ ហេង សូរិយា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print