សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗរបស់ក្នុងមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥)

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ប្រារព្ធ​មីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ មានដូចខាងក្រោម៖

-សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​ថា ការប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេសបូរណភាពទឹកដី ។

-សម្ដេចតេជោ​ ថ្លែងថា​ គណបក្សប្រជាជនកម្ពុជា មានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ សម្រាប់ការដឹកនាំគណបក្ស ដើម្បីធានាការអភិវឌ្ឍ សន្តិភាពដែលជាសេចក្ដីប្រាថ្នា របស់ប្រជាពលរដ្ឋ។

-សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលដើរ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជាជានិច្ច ពោលគឺនិយាយពិត ធ្វើពិត។

-សម្តេចតេជោ ថ្លែងថា​ រាជរដ្ឋាភិបាលបានពង្រីកហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ព្រលានយន្តហោះ ព្រែកហ្វូណនតេជោ និងផ្លូវ ដែលសមិទ្ធផលទាំងអស់នេះ គឺដើម្បីប្រយោជន៍ប្រជាជនកម្ពុជា ។

-សម្ដេចតេជោ​ ថ្លែងថា​ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវការកសាងព្រះរាជាណាចក្រកម្ពុជាមួយ ដែល មានសេដ្ឋកិច្ចប្រាកដប្រជា បរិយាបន្ន សមភាពសង្គម ប្រជាជនមានចំណេះដឹង មានជីវភាពរស់នៅសមរម្យ ចាកផុតពីភាពក្រីក្រ ។

-សម្តេចតេជោ ថ្លែងអំណរគុណដល់សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរព តាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។

-សម្ដេចតេជោ​ ថ្លែងថា​ សមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវស្មោះត្រង់នឹងប្រជាជន បម្រើប្រជាជន និងរៀនសូត្រពីប្រជាជន។

-សម្តេចតេជោ ថ្លែងថា​ មន្ត្រីគណបក្សត្រូវតែរឹងមាំសាមគ្គី ត្រូវធ្វើអំពើល្អបម្រើប្រជាជនមិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជន ។

-សម្តេចតេជោ ថ្លែង​អំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំអស់ ត្រូវតែគោរព និងស្រលាញ់ប្រជាជនគ្រប់ពេលវេលា ខណៈអំពើល្អរបស់មន្រ្តីគណបក្សនា ពេលកន្លងមក គឺជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយត្រួវតែបន្តរឹងមាំ ប្រកាន់​សច្ចភាព​ យុត្តិធម៌ និងសាមគ្គីភាពនៅគ្រប់ដំណាក់កាលទាំងអស់។

-សម្តេចតេជោ ថ្លែងថា​ សព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានចងសម្ព័ន្ធភាព ជាមួយគណបក្សនយោយបាយនានានៅកម្ពុជាចំនួន២៨គណបក្ស ដោយគោរព នូវគោលនយោបាយរបស់ពួកគេ។

-សម្ដេចតេជោ​ បានប្រកាសបញ្ជាក់អំពីការប្រឆាំងចលនាជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាពនៃប្រទេសកម្ពុជា ដូច្នេះជនទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងចលនានេះ នឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។

-សម្តេចតេជោ ថ្លែងថា​ គណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានយកសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការឡាអេ និងគាំទ្ររាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

-សម្តេចតេជោ ថ្លែងថា​ ប្រកាសជាថ្មីម្តងទៀតថា នឹងមិនលើកលែងឲ្យបុគ្គលណា ដែលចិញ្ចឹមចិត្ត ចង់បំផ្លិតបំផ្លាញនូវសុខសន្តិភាពនៅកម្ពុជា ដែលកំពុងកើតមានសព្វថ្ងៃនេះឡើយ ក្នុងកាលៈទេសៈ ណាក៏ដោយនោះ។

-សម្ដេចតេជោ​ ថ្លែងអំណរគុណ និងកោតសរសើរដល់កងទ័ពទាំងអស់ ដែលកំពុង ឈរជើង​នៅតាមព្រំដែន យ៉ាងស្វាហាប់ ​និង​ក្លាហាន​ដើម្បី​ការពារបូរណភាពទឹកដី ពី​ការ​ឈ្លានពានរបស់ ប្រទេសជិតខាង។

...

សូមជម្រាបជូនថា​ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។​ ក្នុងពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត៕ដោយ​៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print