កម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសកម្លាំងប្រចាំការនៅតាមព្រំដែនទាំងអស់ ដែលទទួលបានការហ្វឹកហាត់ជាច្រើនឆ្នាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសកម្លាំងប្រចាំការនៅតាមព្រំដែនទាំងអស់ ដែលទទួលបានការហ្វឹកហាត់ជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រកាសពីការត្រៀម រួចជាស្រេច ដើម្បីចូលរួមវាយទប់ទល់ និងវាយបកជាមួយកម្លាំងសត្រូវ បើសិនមានការឈ្លានពានទឹកដីកម្ពុជា។

ការប្រកាសប្តេជ្ញាតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពីសំណាក់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនេះ បានធ្វើឡើងនៅចំពោះមុខ លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

...

លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិ ប៉ោយប៉ែត និងសំណេះសំណាល សួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print