លោកតាភ្នំ១០០ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ហែលឆ្លងសមរភូមិ១០០ជំពូក ខ្លួនធុំក្លិនរំសេវ «អ្នកប្រយុទ្ធ» ដ៏ស្លូតបូត

ចែករំលែក៖

ភ្នំពេញ ៖ លោកតាភ្នំ១០០ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បាននិងកំពុងដឹកនាំកម្លាំងនគរបាលការពារព្រំដែនភូមិភាគទី៣ ទី៤ និងទី៥ ដើម្បីប្រកៀកស្មាជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ ការពារបូរណភាពទឹកដី ពីការប៉ុនប៉ងសត្រូវឈ្លានពាន។

តាំងពីបញ្ហាព្រំដែនជាមួយថៃឡើងកម្តៅ លោកតាភ្នំ១០០ បានដឹកនាំបញ្ជាកម្លាំងនគរបាលជាប់ជាប្រចាំតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ ស ថេត។ 

បន្ទាប់មក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងអគ្គស្នងការរងនគរបាលជាតិ២នាក់ទៀត គឺឧត្តមសេនីយ៍ឯក ឡោ សុខឡេង ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍ជាប្រធាននាយកដ្ឋានមួយចំនួនទៀត ឱ្យទៅប្រចាំការគាំទ្រការងារលោកតាភ្នំ១០០។

សូមជូនពរលោកតា និងថ្នាក់ដឹកនាំកងកម្លាំងយើងទាំងអស់មានសុខភាពល្អ សុខសប្បាយ និងទទួលបានជោគជ័យលើសត្រូវឈ្លានពានទឹកដីយើង។

សម័យព្រំដែន (A3) លោកតាភ្នំ១០០ នាយឧត្តមសេនីយ៍ ខេង សុមេធ ជាមេបញ្ជាការដែលគ្របពល ការពារកងកម្លាំង ២៤/២៤ម៉ោង ដែលកូនចៅ គោរព ស្រឡាញ់ មិនឃ្លាតឆ្ងាយមនោសញ្ចេតនា មានកម្លាំងតតាំងជាមួយសត្រូវ ដោយគ្មានការងាករ៉េ នឹកកាន់អាវុធសំដៅដោយឆន្ទះមោះមុត គ្រងសភាពការណ៍ កំដរសត្រូវ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print