ស្តាប់លោក សួន សេរីរដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកបន្តិច !

ចែករំលែក៖

ភ្នំពេញ ៖ បើគ្មានគណបក្សប្រជាជនកម្ពុជា ទេនោះ គណបក្សនយោបាយដ៏ទៃទៀតក៏គ្មានកំណើត លទ្ធិប្រជាធិបតេយ្យក៏គ្មាន ការគោរពសិទ្ធិមនុស្សរឹតតែគ្មាន ហើយពិសេសគឺអាយុជីវិតប្រជាជនកម្ពុជាទាំងអស់ប្រហែលត្រូវស្លាប់អស់គ្មានសល់ផងក៏មិនដឹង !

នេះជាសច្ចៈភាពនៃប្រវត្តិសាស្ត្រដែលប្រជាជនខ្មែរម្នាក់ៗត្រូវតែរៀនសូត្រ ត្រូវតែចងចាំ ហើយត្រូវតែបន្តនិយាយប្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានដឹងគ្រប់ៗគ្នា កុំឲ្យយល់ច្រឡំនិងឬក៏វង្វេងប្រវត្តិសាស្ត្រ ដូចពួកជាតិសាសន៍ចោរសៀម ដែលកំពុងវង្វេងប្រវត្តិសាស្ត្រ មិនដឹងថាកំណើតខ្លួនមកពីណា ? ដូនតាខ្លួនមកពីណា ?

ក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ គណបក្សនយោបាយទាំងអស់ក្នុងប្រទេសកម្ពុជាបានស្លាប់អស់ទៅហើយ… លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត ការគោរពសិទ្ធិមនុស្សបានស្លាប់ទៅជាមួយគ្នាទាំងអស់ ។ របបក្រុមពួកអាវខ្មៅឬខ្មែរក្រហមឡើងដឹកនាំប្រទេសគឺមានតែការសម្លាប់ បង្អត់បាយ បង្ខំឲ្យធ្វើពលកម្ម នឹងដាក់ប្រជាជនកម្ពុជាទាំអស់ជាអ្នកទោសរបស់អង្គការ ។

បើគ្មានព្រឹត្តិការថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ដែលសម្តេចតេជោ ហ៊ុន សែន កាលណោះជាសមមិត្តមេបញ្ជាការ ធ្វើពលីកម្មចេញចាកចោលភរិយា ទៅស្វែងរកការជួយសង្គ្រោះជាតិនិងរំដោះអាយុជីវិតប្រជាជនទេនោះ ក៏គ្មានថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃផ្តល់កំណើតទី២ មកឲ្យប្រជាជនកម្ពុជា ដែរ ។ ការផ្តល់ថ្ងៃកំណើតរួមដល់ប្រជាជនកម្ពុជាទូទាំងប្រទេស នាថ្ងៃ ៧ មករា ១៩៧៩ នេះហើយគឹជាការផ្តល់កំណើតឲ្យជំនឿសាសនា ផ្តល់កំណើតឲ្យកម្មសិទ្ធិដីធ្លី ទ្រព្យសម្បត្តិឯកជនឡើងវិញ និងបានផ្តល់កំណើតឲ្យជាបន្តបន្ទាប់ដូចជា កំណើតគណបក្សនយោបាយផ្សេង កំណើតលទ្ធិប្រជាធិបតេយ្យ កំណើតការបោះឆ្នោតឡើងវិញ កំណើតការគោរពសិទ្ធិមនុស្ស កំណើតនីតិរដ្ឋ និងកំណើតផ្សេងជាហូរហែរ លុះមកដល់បច្ចុប្បន្នេះ ។

ទាំងអស់ដែលបានរៀបរាប់និងបានចាប់កំណើតឡើងមកវិញនោះ គឺសុទ្ធតែ គណបក្សប្រជាជនកម្ពុជា Cambodian People’s Party ជាអ្នកផ្តល់កំណើតឲ្យទាំងអស់… ។

ថ្ងៃទី២៨ មិថុនា ២០២៥ នេះជាថ្ងៃកំណើតរបស់ គណបក្សប្រជាជនកម្ពុជា ដែលចាប់កំណើតរយៈពេល ៧៤ឆ្នាំមកហើយៗ បានរស់និងរៀនរស់នៅគ្រប់កាលៈទេសៈទោះបីជាប្រទេសជាតិមាននយោបាយប្រែប្រួលផ្លាស់ប្តូរទៅជាស្ថានការណ៍អាក្រក់បែបណាក៏ដោយ… គឺគណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន កើតឡើងដោយប្រជាជន និងសម្រាប់តែប្រជាជន បានរស់នៅជាមួយប្រជាជនកម្ពុជាជានិច្ចនិងជារៀងរហូតមក ! ដើម្បីជួយរំដោះសិទ្ធិរស់រៀនមានជីវិតនិងផ្តល់កំណើតទី២ ឲ្យប្រជាជនកម្ពុជាគ្រប់និន្នាការនយោបាយ ។

ដូចនេះគណបក្សនយោបាយផ្សេងនិងអ្នកនយោបាយផ្សេងៗក្រៅ គណបក្សប្រជាជនកម្ពុជាទាំងអស់មិនត្រូវមើលរំលងគុណរបស់ គណបក្សប្រជាជនកម្ពុជា និងរមិលគុណគណបក្សប្រជាជនកម្ពុជានោះទេ ។ ព្រោះថា បើមិនមាន គណបក្សប្រជាជនកម្ពុជា ទេពួកគេអ្នកនយោបាយទាំងអស់នោះ កុំថាឡើយដល់មានជីវិតរស់រៀនអាចបានបង្កើតគណបក្ស សូម្បីតែជីវិតពួកគេនិងជីវិតឪពុកម្តាយរបស់ពួកគេថែរក្សាមិនបានផង ! នេះជាសច្ចៈភាពប្រវត្តិសាស្ត្រ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print