ទីក្រុងបាងកក : យោងសេចក្តីរាយការណ៍របស់ The Nation នៅរសៀលនេះ ប៉ូលិសបានបិទផ្លូវធំឆ្លងកាត់តំបន់វិមានឯករាជ្យ ជាទីដែលបាតុករប្រមូលផ្តុំនៅក្រុងបាងកក តវ៉ាទម្លាក់នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ ខណ:បាតុករកើនឡើងតាមការប៉ាន់ស្មានមានដល់ជាង១ម៉ឺននាក់។
ល្ងាចនេះ ! មេដឹកនាំបាតុករ ឈ្មោះ Rosana Tositrakul បានថ្លែងទៅកាន់បាតុករថា «នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ក្បត់ជាតិខ្លួនឯង ហើយ បើសិនក្នុងរាជាណាចក្រ អាយុធ្យា ចន្លោះឆ្នាំ ១៣៥០ ដល់ ១៧៦៧ ផែថងថាន និង គ្រួសារ៧ជំនាន់ នឹងត្រូវបានកាត់ទោសប្រហារជីវិត»។
គិតជិតម៉ោង៥ ល្ងាចនេះ ក្រុមបសតុករថៃ កំពុងបន្ត បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីថៃ។តាមផែនការនឹងបន្តដល់យប់ ហើយអ្នកចូលរួម គឺ Free ការធ្វើដំណើរ ។ បើតាមសេចក្តីរាយការណ៍ពីប្រទេសថៃ ក្រុមបាតុករ ចាប់ផ្តើមធ្វើពីម៉ោង៤រសៀល ដល់ម៉ោង៩យប់ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ បើពុំមានកិច្ចការអ្វីទេ កុំមកកាន់កន្លែងធ្វើបាតុកម្ម ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ៕
ដោយ : សិលា