ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណី​ ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ៥៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២៥នេះ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៥នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ៩នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៤រករណី ឃាត់ ៤០នាក់(ស្រី ២នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមិថុនា រួមមាន៖​ មេតំហ្វេតាមីន(Ice)​ ស្មើនឹង​៧៩,៥៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប៖

កម្លាំង​នគរបាលជាតិ ៖ ៦អង្គភាព 

*១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ស្រី ២នាក់។

*២ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២៨នាក់ ចាប់យកIce ៥៨,៧៦ក្រាម។

*៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤០ក្រាម។

*៤ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨០ក្រាម។

*៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់។

*៦ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ២,៦៧ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១២,៩០ក្រាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print