ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៥នាក់(ស្រី ០នាក់) ,ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ៩នាក់(ស្រី ០នាក់) និងប្រើប្រាស់ ៤រករណី ឃាត់ ៤០នាក់(ស្រី ២នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មើនឹង៧៩,៥៣ក្រាម។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប៖
កម្លាំងនគរបាលជាតិ ៖ ៦អង្គភាព
*១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ស្រី ២នាក់។
*២ / កំពង់ធំ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២៨នាក់ ចាប់យកIce ៥៨,៧៦ក្រាម។
*៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៤០ក្រាម។
*៤ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨០ក្រាម។
*៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់។
*៦ / សៀមរាប៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ២,៦៧ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ៖ ១អង្គភាព
*១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១២,៩០ក្រាម៕ដោយ៖តារា