ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាលតាមបណ្តារការិយាល័យទទួលខុសត្រូវតាមគោលដៅនីមួយៗ និងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក/ក្រុង ទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបន្តប្រចាំការត្រួតពិនិត្យនៅតាមគោលដៅរបស់ខ្លួននីមួយៗយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំ ។
គួរបញ្ជាក់ថា កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃ ទី ០៣ ខែកក្កដា ឆ្នាំ២០២៥ ជាចំណុចខ្ពស់ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម ៕
ដោយ : សិលា