ភ្នំពេញៈ បុរសម្នាក់ជាអ្នករត់កង់បីខណៈដឹកបុរសជាជនជាតិបរទេសម្នាក់នៅម្ដុំផ្សារបឹងត្របែកយកទៅមន្ទីរពេទ្យមិនទាន់បបានទៅដល់ផងក៏បានស្លាប់តាមផ្លូវហើយយកមកតំកល់វត្តបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យ នាព្រឹកថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ ។
បើតាមសម្ដីរបស់អ្នករត់កង់បីបានអោយដឹងថាមុនពេលកើតហេតុបុរសម្នាក់ជាជនជាតិបរទេសបានដើរហើយបានហៅកង់បីរបស់ជិះហើយប្រាប់ថាទៅមន្ទីរពេទ្យស្រាប់តែជិះបានពាក់កណ្ដាលផ្លូវបុរសជាអ្នករត់កង់បីឃើញជនរងគ្រោះដេកយូរពេកក៏សង្ស័យហើយបានដាស់តែមិនងើបក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងថាបុរសជាជនជាតិបរទេសខាងលើបានស្លាប់ហើយក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញសាកលវិទ្យ័យពិនិត្យផងដែរ។
ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារ គាំបេះដូង ។
បច្ចុប្បន្នជនរងគ្រោះមិនទាន់រកសាច់ញាតិឃើញក៏យកសពទៅតំកល់នៅវត្តស្ទឹងមានជ័យ៕