ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្នវរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសវិន័យ

ចែករំលែក៖

ភ្នំពេញ : ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ចេញប្រកាស ស្តីពី

ការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិ។

សម្រេច

ប្រការ១.

ត្រូវបានផ្អាកការងារ ដោយផ្អាកប្រាក់បៀវត្សបណ្តោះអាសន្នចំពោះ វរសេនីយ៍ឯក ឈឹម រត្ថា អត្តលេខ ៦៨៨៥៩ មន្ត្រី នៃនាយកដ្ឋានច្រកទ្វារទី១ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា

ប្រការ២..

វរសេនីយ៍ឯក ឈឹម រត្ថា ត្រូវមកបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃនាយកដ្ឋាន រដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រហូតមានការសម្រេចជាថ្មី។

ប្រការ៣…

ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានផ្អាកចាប់ពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់មានការ សម្រេចជាថ្មី។

ប្រការ៤.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥.

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាន នាយកដ្ឋានច្រកទ្វារទី១ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print