លោកស្រី សូ សាវឿន ស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រី គឺលោក កែវ ឯម

ចែករំលែក៖

ភ្នំពេញ : ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា កន្លងទៅក្រសួងបានចេញសេចក្តីជូនដំណឹងលេខ០៣សជណ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥  ទាក់ទងនឹងសំណើរបស់លោកស្រី សូ សាវឿន   ក្នុងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធរបស់ស្វាមីលោកស្រី គឺលោក កែវ ឯម។

ក្រោយពីបានទទួលធាតុចូលក៏ដូចជាភស្តុតាងបន្ថែមពីសាធារណជននិងអ្នកជំនាញតូរ្យតន្រ្តី ក្រសួងបានពិនិត្យឡើងវិញ ជាលទ្ធផល គឺលទ្ធភាពដែលក្រសួងអាចអនុញ្ញាតជូន លោកស្រី សូ សាវឿន បានមានត្រឹមតែ  ១៩បទប៉ុណ្ណោះ លើសំណើស្នើសុំទាំងអស់ចំនួន៤២បទដូចមានភ្ជាប់ជូននូវបញ្ជីបទចម្រៀងក្នុងឧបសម្ព័ន្ធនៃ សេចក្តីជូនដំណឹងនេះ។ ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរង់ចាំទទួលនូវមតិយោបល់ ឬភស្តុតាងពីសាធារណជន អ្នកជំនាញតូរ្យតន្ត្រី ឬរាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងជំទាស់នឹងសំណើរបស់លោកស្រី សូ សាវឿន

ខាងលើនេះ គឺអាចតាមរយៈលិខិតជាលាយលក្ខណ៍អក្សរ ដោយភ្ជាប់មកជាមួយនូវភស្តុតាងរឹងមាំ រួចបញ្ជូនមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន លេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់    ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរសព្ទ ០២៣ ៧២៧ ៣៤៧ និង០៧៧ ៦០៩ ៦០៦ សារអេឡិចត្រូនិច [email protected] និង[email protected] ដើម្បីក្រសួងពិនិត្យលើករណីនៃការជំទាស់សារជាថ្មី។

ការដាក់ពាក្យស្នើសុំជំទាស់លើករណីនេះ មានរយៈពេល០១(មួយ)ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print