ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud គ្រោងនឹងចូលរួមជាមួយក្រុម Lille របស់នៅក្របខ័ណ្ឌបារាំង Ligue 1 បន្ទាប់ពីចាកចេញពីក្លឹប Los Angeles FC ក្របខ័ណ្ឌអាមេរិក Major League Soccer ។
កីឡាករវ័យ 38 ឆ្នាំ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់របស់ប្រទេសបារាំងមានចំនួន 57 គ្រាប់ហើយបានលេងឱ្យ ក្លឹបធំៗ ដូចជា Arsenal, Chelsea និង AC Milan មុនពេលចូលរួមជាមួយ LAFC កាលពីឆ្នាំមុន ហើយបានជួយឱ្យពួកគេឈ្នះពានរង្វាន់ Open Cup ជាលើកដំបូងដោយអាចរកគ្រាប់បាល់នៅវគ្គផ្តាច់ព្រ័ត្រក្នុងខែកញ្ញា។
LAFC បានប្រកាសពីការចាកចេញរបស់ Giroud កាលពីសប្តាហ៍មុន ពាក់កណ្តាលរដូវកាលនៃ MLS ។ Giroud ដែលបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យបន្ទាប់ពីលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ LAFC ដែលជាការចាញ់ក្នុងលីក 1-0 ក្រោមស្នាដៃក្រុម Vancouver Whitecaps ថា “ខ្ញុំគិតថាក្លឹបនេះ (Lille) ល្អច្រើនសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ ខ្ញុំរំភើបណាស់ ព្រោះពួកយើងក៏នឹងលេង ក្នុង កម្មវិធី Europa League។ Lille ជាក្លឹបធំមួយនៅប្រទេសបារាំង ក្នុងចំណោមក្លឹបធំទាំង៥” ។