ឃាតកមិនស្គាល់មុខចាក់ទៅលើបុរសម្នាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ក្បែរវត្តស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ រន្ធត់ណាស់បុរសម្នាក់ត្រូវបានឃាតកមិនស្គាល់មុខដេញចាក់សម្លាប់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមចំណែកជនបង្ករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ចំណុចក្បែរបងវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយជនរងគ្រោះបានសុំលុយពីម្តាយមកទិញបារីជក់ទឹកសុទ្ធ១ដប រួចក៏ដើត្រឡប់ទៅផ្ទះវិញពេលនោះដែស្រាប់តែមានយុវជន២នាក់បានជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ជិះឌុបគ្នាធ្វើដំណើរកាត់តាមផ្លូវបេតុងក្បែរបងវត្តស្ទឹងមានជ័យស្រាប់តែដួលប្រាវ ភ្លាមនោះដែរជនរងគ្រោះក៏បានរត់ទៅជួយលើកម៉ូតូពេលទៅដល់ពុំដឹងថាមានទំនាស់ពាក្យសំដីរឿងអ្វីនោះទេឈានដល់ប្រើហឹង្សាឈ្លោះប្រកែកគ្នា ធ្វើឲ្យភាគីជនដៃដល់យកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមពេលនោះដែរជនបង្កបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលក្រោយមកប្រជាពលរដ្ឋក្បែរខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទឯនៅទីតាំងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ទាក់ទងមន្ត្រីជំនាញផ្នែកកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសពបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចក៏ធ្វើធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯជនបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវដើម្បីតាមឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print