ឃាត់ខ្លួនអធិការងខណ្ឌដង្កោម្នាក់ដកកាំភ្លេីងបាញ់មេឃមួយគ្រាប់គំរាមយុវជនម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ អធិការងខណ្ឌដង្កោម្នាក់ទទួលបន្ទុកផ្នែកគ្រឿងញៀន​ បានដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ដេីម្បីគំរាមយុវជនម្នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​កន្ទោក​ជេីង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​។

យោងតាមយុវជនម្នាក់បានអះអាងថា​ បុរសម្នាក់បានអង្គុយផឹកស៉ីនៅផ្ទះក្បែរហាងរបស់ខ្លួនហេីយបានដកកាំភ្លេីងបាញ់ឡេីងលេីចំនួនមួយគ្រាប់ដេីម្បី​គំរាម​ខ្លួន​​បន្ទាប់​ពីជិះ​ម៉ូតូ​កាត់​កន្លែង​ខ្លួន​ផឹក​ស៉ី​ ហេីយ​បាន​ចោទប្រកាន់​ខ្លួន​ថា​ជិះ​ម៉ូតូ​លឿង​ក្នុង​ភូមិ​ ។

ជនសង្ស័យត្រូវបានគេស្គាល់ថា​ ជាកម្លាំងសមត្ថកិច្ចទទួលបន្ទុកផ្នែកគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រហ័សមាន០២៥។

ជុំវិញករណីខាងលេីនេះ​ លោក​ ហុង​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌកំបូលបានឲ្យដឹងថា​ ករណីខាងលេីពិតជាមានមែន​ ហេីយនៅព្រឹកថ្ងៃទី១​ កក្កដា​ ឆ្នាំ២០២៥នេះ​ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌកំបូល​ និងកំពុងសួរនាំដេីម្បីចាត់ការតាមនីតិវិធី៕​

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print