រថយន្ត​ស៊េរី​ទំនើប​២គ្រឿង​បេីក​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​សងខាង​

ចែករំលែក៖

ភ្នំពេញ:​ ​រថយន្ត​ស៊េរី​ទំនើប​២គ្រឿង​បេីក​លឿន​ជ្រុល​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឲ្យ​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នឹង​ខ្ទៀត​ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រូស​នៅ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ បង្កអោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​០២រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ​ខែកក្កដា​ ឆ្នាំ​២០២៥​នៅ​តាម​ដងផ្លូវ​បណ្តោយ​ផ្លូវ​១៨២ ​កែង​ផ្លូវ​២២៣​ដែល​ស្ថិត​នៅ​សង្កាត់​ ផ្សារ​ដេប៉ូ​ ទី​១​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយប្រាប់​ថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​MERCEDES BENZ C300ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2CB-1113បេីក​តាម​បណ្តោយ​ផ្លូវ​១៨២​ក្នុង​ទិស​ដៅ​បត់​កេីត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏​ស្រាប់​តែ​ឃេីញ​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាកMERCEDES BENZ C300ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា​CSH-8788 បេីក​តាម​បណ្តោយ​ផ្លូវ​១៨២​ក្នុង​ទិស​ដៅ​បត់​កេីត​ទៅ​លិច​ស្រប​គ្នា​បន្ទាប់​មក​ក៏​ស្រាប់​តែ​រថយន្ត​​ម៉ាកMERCEDES BENZ C300ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា​CSH-8788 បាន​បត់​ឆ្វេង​ បន្ទាប់​មក​រថយន្ត​ម៉ាក​MERCEDES BENZ C300ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2CB-1113បាន​បេីក​បុក​ពេញ​ទំហឹង​បណ្តាល​ឲ្យ​ខ្ទៀត​ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​ទៀត​ដែល​នៅ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​រថយន្ត​ស៊េរី​ទំនើប​ទាំង​២គ្រឿង​យ៉ាង​ធ្ងន់ធ្ងរ​ ។

ក្រោយ​ពេល​កេីត​ហេតុ​ដោយ​មិន​មាន​ដំណាង​ដោះស្រាយ​ដោះស្រាយ​ដោយ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ស្ទូច​រថយន្ត​ទាំង​៣គ្រឿង​យក​ទៅ​រក្សា​ទុក​ដេីម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print