ការប្រេីប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដេីម្បីជំនួសការប្រេីប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR កូដសម្រាប់អ្នកដំណេីរជនបរទេស

ចែករំលែក៖

ភ្នំពេញ ៖ សេចក្ដីជូនដំណឹងស្ដីពីការប្រេីប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដេីម្បីជំនួសការប្រេីប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR កូដសម្រាប់អ្នកដំណេីរជនបរទេស ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្ទីកឃ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖

១-ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)

២-គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh)

៣-កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrival
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print