អភិបាលខេត្តកែប ដាក់បទបញ្ជាឲ្យមន្រ្តី និងកងកម្លាំងទាំងអស់ ត្រូវទប់ស្កាត់ការនាំចូលប្រេងឥន្ធនៈ ឧស្ម័ន បន្លែ និងផ្លែឈើពីថៃឲ្យបានដាច់ខាត !

ចែករំលែក៖

ខេត្តកែប ៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមុិញ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការត្រៀមបង្ការ ទប់ស្កាត់ និងល្បាតបទល្មើសគ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខេត្តកែប មានដូចជា បទល្មើស ជលផល និងជាពិសេស ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានប្រើប្រាស់កម្លាំងសរុប ធនធានសរុប និងមធ្យោបាយក្នុងការអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បង្ការ ទប់ស្កាត់ការនាំចូលទំនិញ ប្រេងឥន្ធនៈ ឧស្ម័ន បន្លែ ផ្លែឈើមកពីប្រទេសថៃតាមផ្លូវសមុទ្រ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ កងកម្លាំងទាហានជើងទឹកកម្ពុជា បានដេញកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃ ឈ្មោះ «Chetthanabodi 6» ដែលបានសំចតក្នុងដែនទឹកសមុទ្រ នៃខេត្តព្រះសីហនុប្រទេសកម្ពុជា ក្រោយមានព័ត៌មានចុះផ្សាយ ខុសការពិតរបស់កាសែតថៃថា កម្ពុជានៅបន្តលួចទិញប្រេងពីថៃ។
សូមជម្រាបថា ៖ កងកម្លាំងទាហានជើងទឹកកម្ពុជា កាលពីថ្ងៃសុក្រទី២៧ ខែមិថុនា បានបណ្តេញកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់ថៃ ឈ្មោះ «Chetthanabodi 6» ដែលបានសំចតក្នុងដែនទឹកសមុទ្រនៃខេត្តព្រះសីហនុប្រទេសកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ប្រទេសថៃ។ ការបណ្តេញកប៉ាល់ដឹកប្រេងរបស់ថៃចេញពីដែនសមុទ្រកម្ពុជា កើតឡើង ក្រោយរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមហាមឃាត់ការនាំចូលប្រេងពីថៃ ខណៈភាគីយោធាថៃមិនព្រមបើកច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរឲ្យដូចដើមវិញ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print