ខេត្តតាកែវ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយលោកនាយកសាខា លោកអភិបាលស្រុកគិរីវង់ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺរបស់ស្ត្រីឈ្មោះ សូ សុខុម អាយុ៤៣ឆ្នាំ កើតជម្ងឺមហារីកសុដន់រយៈពេល២ឆ្នាំមកហើយ មានកូន ៧នាក់ សព្វថ្ងៃរស់នៅភូមិពុម្ពអិដ្ឋ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលពេលនេះ កំពុងសម្រាកក្នុងមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ខេត្តតាកែវ។
ក្រោយពេលជួបសួរសុខទុក្ខរួចមក លោកស្រី សម្រេចបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ តាមរយៈ រថយន្តមន្ទីរពេទ្យស្រុក និងផ្តល់ជាសម្ភារៈរួមមាន មី២កេស ទឹកដោះគោឆៅ ២ឡូ មុង១ ភួយ១ សារុង១ក្រមា១ និងថវិកា ៥០ម៉ឺនរៀលផងដែរ៕
ដោយ ៖ សីលា
...