បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោកដូណាល់ត្រាំ កាលពីថ្ងៃទី២៨ ខែសីហា បានប្រកាសពីគម្រោងដោះស្រាយជនអន្តរបវេសដែលកំពុងរស់នៅខុសច្បាប់នៅអាមេរិក ដោយក្នុងនោះលោកបានបញ្ចាក់ថានឹងបណ្តេញជនអន្តោបវេសទាំងអស់នៅអាមេរិក។
លោកដូណាល់ត្រាំ បានប្រកាសថា អ្នកដែលហួសកំណត់ក្នុងលិខិតឆ្លងដែននឹងត្រូវបញ្ចូនទៅប្រទេសវិញ ក៏ដូចជាអ្នកប្រព្រឹតបទល្មើសនៅអាំមេរិក ដែលជាជនអន្តោបវេសនោះ ប្រសិនបើលោកជាប់ជាប្រធានាធិបតីអាមេរិក។ ទទឹមនិងនោះលោកត្រាំ បានប្រកាសថានឹងសាងសង់របងព្រំដែនជាប់មិចស៊ីកូ ដើម្បីទប់ស្កាត់ការហូរចូលជនអន្តោបវេសខុសច្បាប់។
បេក្ខភាពប្រធានាធបិតីដូណាល់ត្រាំ បានធ្វើឲ្យពលរដ្ឋអាមេរិកដែលមានមួយចំនួនធំដែលជាជនអន្តរបវេស។ សូម្បីតែប្រធានាធិបតីអូបាម៉ា ក៏ជាកូនជនអន្តោបវេសមករស់នៅអាមេរិកផងដែរ។
ការបោះឆ្នោតអាមេរិកកាន់តែខិតមកកៀកហើយ លោកដូណាល់ត្រាំ កាន់តែធ្វើឲ្យពលរដ្ឋអាមេរិកមួយចំនួនធំមិនពេញចិត្ត ។ ចំណែកលោកស្រីហ៊ីឡារីគ្លីនតុន វិញកំពុងទទួលបានការគាំទ្រជាច្រើនពីពលរដ្ឋអាមេរិក ពិសេសគឺស្ត្រីនិងក្រុមអន្តោបវេសដែលរស់នៅអាមេរិក។
តាមការស្ទង់មតិរបស់បណ្តាញព័ត៌មាន រ៉យទ័រ បានបង្ហាញឲ្យឃើញថា ឱកាសដែលលោកស្រី គ្លីនតុន ទទួលបានជ័យជម្នះ មានរហូតដល់ទៅ ៩៥ភាគរយ គឺជាចំនួនយ៉ាងច្រើនដែលជាក្តីសង្ឃឹមរបស់លោកស្រីក្រោយបរាជ័យកាលពី៨ឆ្នាំមុន។
តាមការស្ទង់មតិលោកស្រី គ្លីនតុន នាំមុខលោកត្រាំ ៦ពិន្ទុ ហើយនៅក្នុងរដ្ឋធំៗចំនួន១៩ ដែលមានពលរដ្ឋច្រើនជាងគេបានគាំទ្រលោកស្រីហ៊ីលឡារីគ្លីនតុន។
ចំណែកបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បញ្ជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខ លោកអាចនឹងបរាជ័យក្រោមស្នាដៃលោកស្រី ហ៊ីលឡារី គ្លីនតុន។ លោក ដូណាល់ ត្រាំ បញ្ជាក់ថា “ខ្ញុំជាមនុស្សនិយាយត្រង់ ហើយអ្វីដែលខ្ញុំបានធ្វើនិងនិយាយគឺជាការពិត ហើយប្រសិនបើក្នុងរយៈពេល៩០ថ្ងៃទៀតខ្ញុំបរាជ័យដោយសារតែសម្តីពិតនៅក្នុងឆាកនយោបាយនោះខ្ញុំនឹងវិលត្រឡប់ទៅរស់នៅជីវិតដូចដើមវិញមិនមានអ្វីខុសប្រក្រតីឡើយ”។
លោក ត្រាំ បញ្ជាក់ទៀតថា “ទាំងនោះមិនមែនជាអ្វីដែលខ្ញុំចង់បានឡើយ។ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានជ័យជម្នះជាមួយអ្វីដែលខ្ញុំបានធ្វើនាពេលនេះ បើផ្ទុយទៅវិញខ្ញុំនឹងត្រៀមពេលវេលាសម្រាប់ការសម្រាកកាយយូរអង្វែង”។
និយាយអំពីការព្រួយបារម្ភរបស់ខ្លួននៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ខាងមុខវិញលោកត្រាំ នៅតែមានក្តីសង្ឃឹមជានិច្ច។ នៅក្នុងការស្ទង់មតិរបស់បណ្តាញព័ត៌មាន NBC និង Wall Street Journal បង្ហាញឲ្យឃើញថា លោកស្រី ហ៊ីលឡារី គ្លីនតុន នាំមុខលោកត្រាំ តែ៧ទៅ១១ភាគរយប៉ុណ្ណោះ សម្រាប់ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ម៉ែវ សាធី