យុវជនម្នាក់ត្រូវនគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខឹងសុំលុយឪពុកម្ដាយ ៣ម៉ឺនរៀលមិនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ យុវជន​ចិត្តភ្លើងម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាលឃាត់ខ្លួន ក្រោយពីបានវាយ​បំផ្លិចបំផ្លាញ​សម្ភារៈ​នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​គំរាម​សម្លាប់​លោក ឪពុក​ម្តាយថែមទៀត ព្រោះតែ​ខឹង​សុំ​លុយ​ចំនួន​៣​ម៉ឺន​រៀល​មិន​បាន ។ ការ​ឃាត់ខ្លួន​យុវជន​វាយ​បំផ្លាញ​សម្ភារៈ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ខែ មិថុនា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា យុវជន​ដែល​ឃាត់​បាន​មានឈ្មោះ ផុ​ន សៀង​ហៃ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ជាមួយ​ឪពុក​ម្តាយ ក្នុងភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ទៀត​ថា បុរស​ជា​ឪពុក​ឈ្មោះ ពេ​ជ វណ្ណៈ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​ពី​ឈ្មោះ ផុ​ន សៀង​ហៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវជា​កូនបង្កើត ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​វាយ​បំផ្លាញ​សម្ភារៈ​ខ្ទេចខ្ទី​អស់​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ ដោយសារ​សុំ​លុយ ៣០.០០០​រៀល​មិន​បាន ។ កូនប្រុស​បាន​ដាល់​កញ្ចក់​ទូ​ដាក់​សម្លៀក​បំពាក់ បែក​អស់​មួយ​ផ្ទាំង ព្រមទាំង បោក​ចាន បោក​ឆ្នាំង និង​ថែម​ទាំង​គំរាម​សម្លាប់​ឪពុក​ម្តាយ​ទៀត​ផង ។ ដោយ​អស់​ទ្រាំ​នូវ​ទ​ង្វើ​របស់​កូនប្រុស​មិន​បាន​ឪពុក​បាន​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

នគរបាល​ស្រុក​សំរោង​ទង​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង លុះដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែ មិថុនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ បាន​ឃាត់ខ្លួន​យុវជន​ជា​កូន​មក​សាកសួរ ហើយ​បាន​ឆ្លើយ​សារភាព​ថា​ពិតជា​បាន​ដាល់​កញ្ចក់​ទូ និង​វាយ​បំផ្លាញ ថែម​ទាំង​គំរាម​សម្លាប់​លោកឪពុក​អ្នក​ម្តាយ​ពិតប្រាកដ​មែន ខឹង​សុំ​លុយ​ចំនួន​៣​ម៉ឺន​រៀល​មិន​បាន ។

...

បច្ចុប្បន្ន​យុវជន​ចិត្ត​ស្លុយ នគរបាល​ជំនាញ​កំពុង​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print