អាជ្ញាធររាជធានីភ្នំពេញ ទទួលស្វាគមលោកឪស៊ុច ខណៈព្រះតេជគុណ មិនពេញចិត្ដការរស់នៅដើមកំណើត

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី០២ កក្កដា ឆ្នាំ២០២៥នេះ ព្រះតេជគុណលោកឳស៊ុច បាននិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការទទួស្វាគមពីអាជ្ញាធររាជធានីភ្នំពេញ ដោយអោះពីចិត្ដ និងពេញចិត្ដស្ម័គ្រចិត្ដវិលមករួមជីវភាពជាមួយកម្ពុជា ខណៈព្រះតេជគុណ មិញចិត្ដក្នុងការរស់នៅ ដើមកំណើតព្រះអង្គប្រទេថៃ ។
ក្នុងការទទួលស្វាគមនិវត្ដរបស់ព្រះតេជគុណលោកឪស៊ុច លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញតំណាង តំណាង ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញ មកទទួល ព្រះតេជគុណលោកឳស៊ុច បានសំរេចព្រះទ័យមកពីបរទេសចូលមកកម្ពុជា ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត។
នៅវេលាម៉ោង១១ថ្ងៃដដែល ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន បាននិមន្តនិងជូនដំណើរព្រះតេជគុណលោកឪស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វត្តនាគវន្តក្នុងខណ្ឌទួលគោកប្រកបដោយសុវត្ថិភាពហើយ ព្រះតេជ គុណលោកឪស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំព្រះរាជាណាចក្រថៃ ។
ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់ព្រះតេជគុណលោកឳស៊ុច នាពេលនេះគឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ខណៈព្រះអង្គនិមន្តមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាម៉ោង១០និង១៥ នាទីព្រឹក ថ្ងៃទី០២ កក្កដានេះ គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់បាននិមន្តនិងអញ្ជើញមកទទួលស្វាគមន៌ព្រះតេជ គុណលោកឳស៊ុចផងដែរ។
ព្រះតេជគុណលោកឳស៊ុច ជាព្រះសង្ឃមួយអង្គដែលតែងតែមានសង្ឃដីកាពិត និងទេសនាអ្វីដែលជាសច្ចភាពបច្ចុប្បន្ននិងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកឳមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថៃខ្លាចការពិត ខ្លាចសច្ចធម៍ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ។
ព្រះអង្គមានព្រះទ័យ សប្បាយរីករាយណាស់ ដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តអ្វីទេ តែត្រូវបានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជាដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ចំពោះផែនការមកកម្ពុជាថាតើ នឹងត្រូវនិមន្តបន្តទៅណានោះ ព្រះអង្គមានសង្ឃដីកាថាមិនទាន់មានគម្រោងទៅណានូវឡើយទេ។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសរសេរសំណេរក្នុងហ្វេសបុករបស់សម្តេចហើយថា៖ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។ មិនត្រឹមតែចំពោះព្រះតេជគុណលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។  រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ។ ទាក់ទងនឹងការទទួលស្វាគមន៍លោកឪ ស៊ុច សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងថា វាមិនមែនជារឿងថ្មីនោះឡើយព្រោះកម្ពុជាក៏ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន និងលោក យ៉ីងឡាក់ ដែលជាឪពុកបង្កើត និងម្តាយមីងបង្កើត របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ៕

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print