លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- បើថៃព្រហើនហ៊ានបិទប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី មិនឲ្យប្រជាជនខ្មែរចូល = ថៃនឹងមានរឿងធំជាមួយកម្ពុជា ហើយកម្ពុជាមិនទទួលខុសត្រូវពីការប៉ះពាល់អាយុជីវិតនិងការខូចខាតរបស់ភាគីថៃ បើថៃដើរហូសបន្ទាត់ក្រហម។
២- បើថៃចង់ធ្វើអ្វីមួយពាក់ព័ន្ធនឹងប្រាសាទទាំងបីនេះ = ត្រូវពិភាក្សាជាមួយភាគីកម្ពុជាមុនសិន។
៣- ប្រាសាទទាំងបីមិនមែនជាទឹកដីផ្តាច់មុខរបស់ថៃទេ = ថៃមិនអាចធ្វើអ្វីស្រេចនឹងចិត្តទេ?
៤- ជាការល្អប្រសើរណាស់ដែលផែថងថានត្រូវតុលាការធម្មនុញ្ញថៃព្យួរតួនាទីជានាយករដ្ឋមន្ត្រីថៃ = បើទុកផែថងថានតទៅទៀតទំនាក់ទំនងកម្ពុជា-ថៃនឹងកាន់តែតានតឹង។
៥- ផែថងថានសុខចិត្តទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញថៃ = ទាំងមិនសប្បាយចិត្ត។
៦- ការធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រីរបស់ផែថងថាន = ជាមេរៀនជីវិតដែលមិនអាចកើតឡើងជាថ្មីទៀតទេក្នុងជីវិតនយោបាយផែថងថាន។
៧- និយាយថាទឹកដីកម្ពុជាយួននៅពេញអស់ហើយ = បើយួននៅអស់តើខ្មែរជាង១៧លាននាក់ទៅនៅកន្លែងណា? ចុះខ្មែរជាង១៧លាននាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា មានន័យថាយួនរស់នៅក្នុងកម្ពុជាមានចំនួនតិចតួច។
៨- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមពិតជាក្បត់ជាតិមែន = និយាយវាយប្រហារខ្មែរហើយឲ្យថៃយកទៅផុសផ្សាយនៅថៃធ្វើឲ្យថៃប្រមាថខ្មែរ។
៩- ទណ្ឌិតមេឧទ្ទាមជ្រុលនិយមកំពុងយកចិត្តថៃនឹកគិតថាថៃយកខ្លួនធ្វើអាយ៉ង = ដេកចាំទៅអាជនក្បត់ជាតិ គេមិនដែលយកមកជិតខ្លួនគេទេ។
១០- ទង្វើរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមកាន់តែធ្វើឲ្យខ្លួនឃ្លាតឆ្ងាយពីប្រទេសអស់មួយជីវិត = នេះជាទង្វើក្បត់ជាតិដែលលែងមានសញ្ជាតិជាខ្មែរទៀតហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print