នាយករដ្ឋមន្រ្តីសិង្ហបុរី បានបង្ហាញពីជំហរការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើគោលការច្បាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក Lawrence Wong បានាយករដ្ឋមន្រ្តីសិង្ហបុរី នបង្ហាញពីជំហរការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ លោកសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសដែលលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី មានភាពរីកចម្រើន និងមានលក្ខណៈយូរអង្វែងចាប់តាំងពីព្រះរាជកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋកាលពី ៦០ឆ្នាំមុន ដោយមានការចាប់ផ្ដើមទំនាក់ទំនងជាមួយនឹងលោក លី-ក្វាន់យូ (Lee Kuan Yew) នាយករដ្ឋមន្ត្រីដំបូងបំផុតរបស់សិង្ហបុរី ហើយរហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តមានភាពរីកចម្រើនជាបន្តបន្ទាប់។

លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Lawrence Wong ក៏បានរំលេចនូវទំនាក់ទំនងជាពិសេស នៅក្នុងឆ្នាំ២០២៥នេះ គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយកម្ពុជា និងសិង្ហបុរីមានទំនាក់ទំនងដ៏ល្អជាយូរអង្វែងជាមួយគ្នា ហើយតួអង្គរបស់សម្ដេចតេជោ គឺជាតួអង្គមួយដែលបានពង្រីក និងពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ដោយសម្ដេចតេជោ បានធ្វើការជួបជាមួយនឹងបណ្ដារមេដឹកនាំទាំងឡាយរបស់សិង្ហបុរី នាពេលកន្លងមកដែលជាផ្នែកមួយញ៉ាំងឲ្យទំនាក់ទំនងកាន់តែល្អប្រសើរឡើង។ មកដល់ពេលនេះ កម្ពុជាមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងបន្តពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនល្អប្រសើរផងដែរ។ នេះបើតាមការលើកឡើងរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរី។
បើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន, សម្ដេចបានកត់សម្គាល់នូវជើងហោះហើរទៅវិញទៅមក រវាងប្រទេសទាំងពីរគឺមានចំនួនច្រើនហើយ ក៏ប៉ុន្តែសម្ដេចចង់ឲ្យប្រទេសទាំងពីរបង្កើនជើងហោះហើរទៅវិញទៅមក ជាពិសេសគឺជើងហោះហើរត្រង់ពីសិង្ហបុរីមកកាន់កម្ពុជាផ្ទាល់តែម្ដង ដោយនៅពេលខាងមុខកម្ពុជានឹងមានព្រលានយន្តហោះថ្មីមួយ ហើយនៅពេលដែលមានជើងហោះហើរច្រើន ប្រទេសទាំងពីរនឹងបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងបានពង្រឹងវិស័យទេសចរណ៍នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print