បុរសម្នាក់បើកម៉ូតូល្បឿនលឿនរេចង្កូតបុកដើមឈើក្បែរផ្លូវស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចន្លោះវេលាម៉ោង១០យប់ ដល់ម៉ោង៥និង១៥នាទីទាបភ្លឺ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ លើផ្លូវជាតិខេត្តលេខ២៥៦១ ស្ថិតក្នុងភូមិថ្មី ឃុំ ស្វាយចេក ស្រុកស្វាយចេក  ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះជុន ជួន ភេទប្រុសអាយុ៤៩ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាទ្រីមស៊េរីឆ្នាំ 2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D 1980 ប.ជ បើកបរទិសដៅពីកើតទៅលិច។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុក្រុមគ្រួសារបានបាត់ជនរងគ្រោះ ហើយក៏បានដើររក លុះព្រឹកឡើងវេលាម៉ោង៥និង១៥នាទីបានឃើញសពជនរងគ្រោះដេកស្លាប់ក្នុងប្រឡាយទឹក ។ តាមការពិនិត្យជនរងគ្រោះបានបើកម៉ូតូក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងបានរេចង្កូតទៅបុកនឹងដើមអាកាស្យាខាងស្តាំដៃបណ្តាលធ្លាក់ចូលក្នុងទឹកប្រឡាយស្លាប់ ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print