ភ្នំពេញ: រថយន្តតូយ៉ូតាព្រូសមួយគ្រឿងអ្នកបេីកបរបេីកលឿនជាន់ហ្រ្វ័ងមិនជាប់ជ្រុលទៅបុករថយន្តសេ៊រីទំនើបចំនួន២គ្រឿងនៅខាងមុខរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី២ខែកក្កដាឆ្នាំ២០០៥នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវលេខ២៦១ដែលស្ថិតនៅក្មុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុគេឃើញរថយន្តសេ៊រីទំនើបម៉ាកឡិចស៊ីសLM350 ពាក់ស្លាកលេខភ្នំពេញ2CH- 3589 បេីកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនមធ្យម ហេីយបន្ទាប់មកមានរថយន្ដមួយគ្រឿងទៀតម៉ាកឡិចស៊ីសRX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BM-9792 បេីកពីក្រោយរថយន្តឡិចស៊ីសLM350 លុះបន្ទាប់មកក៏ស្រាប់តែឃេីញរថយន្ដម៉ាកតូយ៉ូតាព្រូសពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BI-3958 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនយ៉ាងលឿនហេីយក៏ជ្រុលទៅបុករថយន្តឡិច
ស៊ីសRX350ពីក្រោយពេញទំហឹងហេីយជ្រុលទៅបុករថយន្តឡិចស៊ីសLM 350បន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកេីតហេតុ ហេីយបានអោយភាគីទាំងសងខាងចរចាគ្នាភ្លាមៗ ហេីយដោយភាគីខាងរថយន្តតូយ៉ូតាព្រូសសុំសម្របសម្រួល ដោយសងសំណងបញ្ចប់នៅកន្លែងកេីតហេតុ៕