រថយន្ដ​តូយ៉ូតា​ព្រូស​បេីកលឿន​បុក​រថយន្ត​ស៊េរី​ទំនើប​បន្ត​កន្ទុយ​គ្នា​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ​:​ រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​អ្នក​បេីក​បរ​បេីក​លឿន​ជាន់​ហ្រ្វ័ង​មិន​ជាប់​ជ្រុល​ទៅបុក​រថយន្ត​សេ៊រី​ទំនើបចំនួន​២គ្រឿង​នៅ​ខាង​មុខ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ បង្កអោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលាម៉ោង​៨នឹង​៣០នាទី​យប់​ថ្ងៃ​ទី​២​ខែ​កក្កដា​ឆ្នាំ​២០០៥​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​កែង​ផ្លូវ​លេខ២៦១ដែល​ស្ថិត​នៅ​ក្មុងសង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយប្រាប់​ថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​សេ៊រី​ទំនើប​ម៉ាក​ឡិចស៊ីស​LM350 ពាក់​ស្លាក​លេខ​ភ្នំពេញ​2CH- 3589 បេីក​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ ក្នុង​ល្បឿន​មធ្យម ហេីយ​បន្ទាប់​មក​មាន​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាកឡិចស៊ីស​RX350 ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BM-9792 បេីក​ពី​ក្រោយ​រថយន្ត​ឡិចស៊ីស​LM350​ លុះ​បន្ទាប់​មក​ក៏​ស្រាប់​តែ​ឃេីញ​រថយន្ដ​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BI-3958 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​យ៉ាង​លឿន​ហេីយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច
ស៊ីស​RX350ពី​ក្រោយ​ពេញ​ទំហឹង​ហេីយ​ជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស​LM 350បន្ត​កន្ទុយ​គ្នា​បណ្តាល​ឲ្យ​រងការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​។

ក្រោយ​ពេល​កេីត​ហេតុ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ចំណុច​កេីត​ហេតុ ហេីយ​បាន​អោយ​ភាគី​ទាំង​សងខាង​ចរចាគ្នា​ភ្លាម​ៗ​ ហេីយ​ដោយ​ភាគី​ខាង​រថយន្ត​តូយ៉ូតា​ព្រូស​សុំ​សម្របសម្រួល​ ដោយ​សងសំណងបញ្ចប់នៅកន្លែង​កេីតហេតុ​៕

...

ដោយ​៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print