ខេត្តឈៀងរ៉ៃ ៖ បាញ់តដៃគ្នាយ៉ាងខ្លាំងរវាងទាហានថៃ និងពួករត់ពន្ធគ្រឿងញៀន ក្រោយ ពី ឮ សូរ គ្រាប់ កាំភ្លើង សាកសព ២នាក់ ត្រូវ បាន រក ឃើញ ដោយរត់ពន្ធគ្រឿងញៀន ចំនួន៣២បាវ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Anuwat Panyanant មេបញ្ជាការកងពលពិសេសទ័ពជើងគោក Chao Tak ក្រុមការងារ Pha Muang បានដឹកនាំកម្លាំងចុះពិនិត្យឧប្បត្តិហេតុដែលទាហានមកពីកងពលទ័ពទី ២ នៃកងពលពិសេសទ័ពជើងគោក Chao Tak ក្រុមការងារ Pha Muang បានបាញ់ប្រហារជាមួយក្រុមជួញដូរគ្រឿងញៀននៅវេលាម៉ោង៧និង១៥នាទីព្រឹក ដោយមន្ត្រីល្បាតតាមព្រំដែន ប្រទះឃើញមនុស្សសង្ស័យមួយក្រុមមានគ្នាប្រមាណជា៣០ នាក់ នាំគ្នាជួយលើកបាវមួយចំនួនធំដែលដាក់ចូលតាបូបចេញពីព្រៃតាមចិញ្ចើមផ្លូវ ឡើងលើរថយន្ត។ ពេល សមត្ថកិច្ច បង្ហាញ ខ្លួន និង ផ្តល់ សញ្ញា ឱ្យ ស្រាវជ្រាវ ជាបន្ទាន់ ក្រុម ជនសង្ស័យទាំងនោះ បាន បាញ់ ទៅ លើ មន្ត្រី ហើយរត់គេច ខ្លួន ។ មន្ត្រី បាន បាញ់ តបត វិញ ក្នុង កិច្ចការ ការពារ ខ្លួន ដែល បណ្តាល ឱ្យ មានការ ផ្ទុះអាវុធ ដែល មាន រយៈពេល ប្រហែល ប្រហែល១០នាទី ក្នុងនោះ បានសំលា.ប់ជនសង្ស័យ២នាក់ ។ រកឃើញថា ក្នុងបាវចំនួន ៣២បាវ មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ៦លានគ្រាប់ និងម៉ាទឹកកក ២ថង់ ទម្ងន់សរុបប្រមាណ 62គីឡូក្រាម។ ក្រោយពេលត្រួតពិនិត្យរួច វត្ថុតាងត្រូវបានប្រគល់ជូនសមត្ថកិច្ចផ្នែកស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាល Mae Fah Luang ខេត្តឈៀងរ៉ៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព ៖ Source : Khaosod