ក្រុមតោខៀវChelsea បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Joao Pedro ពីក្រុម Brighton & Hove Albion ដែលជាក្លឹបនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier Leagueដូចគ្នា។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសបានរាយការណ៍ថាកិច្ចព្រមព្រៀងនេះមានតម្លៃ 60 លានផោន (81.54 លានដុល្លារ) ។
កីឡាករវ័យ 23 ឆ្នាំនេះបានចូលរួមជាមួយ Brightonក្រោយផ្លាស់ចេញ ពី Watford ក្នុងឆ្នាំ 2023 ហើយស៊ុតបញ្ចូលទីបាន 30 គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី 10 ដងក្នុងការបង្ហាញខ្លួន 70 លើកសម្រាប់ក្លឹបBrighton ។
គាត់ក៏បានបង្ហាញខ្លួនបីលើកសម្រាប់ក្រុមឈុតធំរបស់ប្រេស៊ីល។ លោក Fabian Huerzeler គ្រូបង្វឹកក្រុម Brighton បាននិយាយថា វាគឺជាការផ្លាស់ប្តូរដ៏រំភើបមួយសម្រាប់ Pedro ។
Pedro គឺជាកីឡាករជាន់ខ្ពស់ទី 4 ដែលបានផ្ទេរពី Brighton ទៅ Chelsea ចាប់តាំងពីឆ្នាំ 2022 បន្ទាប់ពីចុះហត្ថលេខាលើកំណត់ត្រាទិញកីឡាករ Moises Caicedo ខ្សែការពារ Marc Cucurella និងអ្នកចាំទី Robert Sanchez ។
Chelsea បានបន្ថែមថា Pedro បានចូលរួមជាមួយក្រុមលេងកម្មវិធី Club World Cup របស់ពួកគេនៅសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់អាចស្ថិតក្នុងជម្រើសដំបូងដើម្បីបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រទល់នឹង Palmeiras នៅទីក្រុង Philadelphia ។