លិចសាឡាងនៅឥណ្ឌូនេស៊ីបាត់ខ្លួនមនុស្ស៦១នាក់ នៅជិតកោះបាលី

ចែករំលែក៖

ឥណ្ឌូនេស៊ី៖ កាលពីម៉ោង ១១ យប់ ថ្ងៃទីពុធ ទី២ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមុិញ មានយ៉ាងហោចណាស់មនុស្ស ៦១នាក់បានបាត់ខ្លួនលិចចូលទៅក្នុងទឹកក្នុងហេតុការណ៍លិចសាឡាងនៅជិតកោះបាលី ។

គួរឱ្យសង្វែក ! មុនលិចសាឡាងនេះបើកទៅកាន់គោលដៅវិស្សមកាលទៅកាន់កោះជ្វាដោយដឹកមនុស្សសរុប ៦៥នាក់ក្នុងនោះមានអ្នកដំណើរសរុបចំនួន ៥៣នាក់ និងនាវិក ១២ នាក់ ដោយមានមនុស្សតែ ៤នាក់តែប៉ុណ្ណោះត្រូវបានជួយសង្រ្គោះអ្នកផ្សេងទៀតកំពុងបាត់ខ្លួន និងត្រូវបានអាជ្ញាធរបន្តស្វែងរក។

ទីភ្នាក់ងារផ្សព្វផ្សាយបានអះអាងថា ៖ អ្នកនៅរស់រានមានជីវិតទាំងបួននាក់បានជួយសង្គ្រោះខ្លួនឯងដោយប្រើទូកសង្គ្រោះរបស់សាឡាង ហើយត្រូវបានគេរកឃើញនៅលើទឹកកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ មុនលិចសាឡាងក៏បានផ្ទុកយានយន្តចំនួន២២ រួមទាំងរថយន្តដឹកទំនិញចំនួន ១៤ ផងដែរ។ ភ្លាមៗក្រុមជួយសង្រ្គោះ និងមន្រ្តីជំនាញកំពុងស៊ើបអង្កេតស្វែងរកមូលហេតុនៃការលិច និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្រុមអ្នកជួយសង្រ្គោះឥណ្ឌូនេស៊ីកំពុងបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីស្វែងរកមនុស្ស ៦១នាក់ដែលបាត់ខ្លួនលិចចូលទឹកជាមួយសាឡាង ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Surabaya បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កប៉ាល់បានលិចពាក់កណ្តាលអធ្រាត្រនៅថ្ងៃពុធក្នុងច្រកសមុទ្របាលី ខណៈដែលវាកំពុងធ្វើដំណើរទៅកាន់គោលដៅវិស្សមកាលដ៏ល្បីល្បាញពីកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print