ខេត្តស្វាយរៀង: លោក សរសុដានី អភិបាលរងខេត្ត ជំនួសមុខឱ្យ អភិបាលខេត្តស្វាយរៀង ណែនាំដល់អាជ្ញា ធរដែនដីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យ និងទីតាំងសំណង់ បណ្តោះអាសន្នឱ្យបានច្បាស់លាស់ និងត្រូវផ្តល់កិច្ចសហការ បង្កលក្ខណៈងាយស្រួល ដល់ក្រុមការងារអគ្គនាយកដ្ឋានលំឋាន ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូល
ទិន្នន័យ និងទីតាំងសំណង់បណ្តោះអាសន្នតាមទីក្រុង ទីប្រជុំជន និងទិន្នន័យតម្រូវការ លំនៅឋានតាមភូមិ ឃុំ សង្កាត់ តាមតម្រូវការរបស់ក្រុមការងារ ដើម្បីត្រៀមខ្លួនឆ្ពោះទៅ រកការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ ស្តីពីលំនៅឋានមួយ ដែលងាយគ្រប់គ្រង់ និងងាយ ប្រើប្រាស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ពិសេសសម្រាប់គាំទ្រ ដល់ការរៀបចំផែនការអភិវឌ្ឍន៍ និងជាមូលដ្ឋានដល់ការវិភាគ និង រៀបចំផែនការផ្គត់ផ្គង់លំនៅឋាន បានសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋដែលមានចំណូល ទាប និងធម្យម អាចទទួលបានលំនៅឋានសមរម្យ មានសុវត្ថិភាព និងមានផាសុកភាព សេចក្តីថ្លៃថ្នូរ សម្រាប់ការស្នាក់នៅ ។
ការណែនាំបែបនេះធ្វើឡើងរបស់លោក សរសុដានី អភិបាលរងខេត្តតំណាងលោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀងនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុង កិច្ចប្រជុំ ស្តីពីការប្រមូលទិន្នន័យ និងទីតាំងសំណង់បណ្តោះអាសន្ន និងទិន្នន័យតម្រូវការលំនៅឋានតាមភូមិ ឃុំ សង្កាត់ នៃខេត្តស្វាយរៀងដោយមានការចូលរួមពីសំណាក់ លោក សុខ សំអូន អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាសាលប្រជុំ
សួនទឹកគុជស្វាយព្រៃស្ថិតក្នុងក្រុងស្វាយរៀង។
លោកបន្តថា ទៅថ្ងៃអនាគតប្រទេសជាតិកាន់តែរីកចំរើនក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយគោលនយោបាយលំនៅឋានមានតម្លៃសមរម្យ និងមានរបៀបរៀបរយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពទាប និង មធ្យម អាចមានជម្រកក្សេមក្សាន្តសុភមង្គល កាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ ធ្វើអោយការរស់ប្រចាំថ្ងៃស៊ីវីល័យទាន់សម័យមានសណ្តាប់ធ្នាប់ ហើយបានបង្ករលក្ខណ:ងាយស្រួលដល់អាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជម្រុញកំណើនសេដ្ឋកិច្ច ជាពិសេសងាយស្រួលក្នុងការរៀបចំប្លង់គោលក្នុងការអភិវឌ្ឍន៍មូលដ្ឋានផងដែរ។
ក្នុងឱកាសនេះ លោក អភិបាលរងខេត្ត បានអំពាវនាវដល់ លោក លោកស្រីទាំងអស់ មេត្តាជួយផ្សព្វផ្សាយបន្ត ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ បងប្អូនសាច់ញាតិ នៅ មូលដ្ឋានរបស់ខ្លួន ដែលមានបំណងចង់ស្វែងរកការងារធ្វើ អាចមកដាក់ពាក្យធ្វើការនៅ តាមសាលាឃុំ សង្កាត់ ឬតាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែល ចំពោះមុខនេះ ខេត្តស្វាយរៀងយើង កំពុងមានការខ្វះខាតកម្លាំងពលកម្ម សរុបប្រមាណ ២៦ពាន់នាក់៕