មន្ទីរសាធារណការរាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway នឹងកាយដកដែកចេញពីផ្លូវ​ ក្រោយ​ពលរដ្ឋជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រេីននាក់

ចែករំលែក៖

ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី៤​ កក្កដានេះ​ ជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K។

ក្រោយពិនិត្យរួច​ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន Royal Railway នឹងកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។

បេីតាម​ក្រសួង​សាធារណការ​ ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះ​ ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត ៕

...

ប្រភព​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print