នគរបាលស្រុកភ្នំស្រួចបេីកប្រតិបត្តិការបង្ក្រាប ឃាត់មុខ​សញ្ញា​សង្ស័យ​បាន៦​នាក់រួមជាមួ​យ​វត្ថុតាង​គ្រឿង​ញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ អនុវត្ដតាមបទប​ញ្ជា​គោលការណ៍ណែនាំពីលោក​ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរ បាលខេត្ដកំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធី​។

អ​យ្យការ​ អមសា​លា​ដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​នគ​រ​បាល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដឹកនាំ​ដោយលោក​វរសេ​នី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រ​ នគរបា​ល​ស្រុក​ ​ថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០​២៥ វេលាម៉ោង​០៩​និង​១០​នាទី នៅ​ចំ​ណុចផ្ទះសំណាក់ជាសួរ ស្ថិតនៅ​ភូមិទី ៤ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចកំលាំងជំនាញ​ស្រុកភ្នំស្រួច​ ជាមួយកំលាំង​ប៉ុស្តិ៍នគរបាលរដ្ឋបា​លត្រែងត្រ​យឹ​ង បានស្រាវជ្រាវ​និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័​យចំនួន​០៤នាក់​ ៖

១-ឈ្មោះ ស៊ឹម វណ្ណ​ ភេទប្រុ​ស​ អាយុ ១៨ឆ្នាំ​ រស់នៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង,២-ឈ្មោះ រឿង ឈុនលាង ហៅ ឈីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួ​ច,៣-ឈ្មោះ វង់ ដែន ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចនិង៤-ឈ្មោះ អុល លីហ្សា ភេទស្រី អាយុ១៧ ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ផ្អែក​តាមចម្លើយរបស់ឈ្មោះ​ រឿង ឈុនលាង ហៅឈីត សមត្ថកិច្ច​បានបន្ដឃាត់មុខសញ្ញា​ទី​ ៥-ឈ្មោះ​ ខាត់ ខន ហៅអ៊ូកភេទប្រុ​ស អាយុ​៣២ឆ្នាំ រស់នៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុ​កភ្នំស្រួច និងទី​ ៦-​ ឈ្មោះ ចន ចាន់នឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងអូល ឃុំព្នាយ ស្រុ​កសំរោងទង ។

ជាក់ស្ដែង​ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ ដកហូតវត្ថុតាងរួម មាន​៖​ -ជនសង្ស័យ​ ០៦នាក់ ស្រី​០២​ -ម្សៅក្រាមពណ៌​សថ្លា២០​កញ្ចប់​(តូច១៧ មធ្យម០៣)-ទូរស័ព្ទដៃ៣ គ្រឿង -ម៉ូតូ០១​គ្រឿ​ង-ដាវកែច្នៃ០២ដើម កាំភ្លើងកែច្នៃ​០១ដើម -សម្ភារៈសំរាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

...

បច្ចុប្បន្ន​បានកសាងសំណុំរឿ​ង​បញ្ជូ​ន​មុខសញ្ញា​ និងវត្ថុតាង​ ទៅការិយាល័យ​ជំនាញ​ នៃស្នងការដ្ឋាននគរបា​​លខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធី​បន្ដ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print