រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖​ ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិ​របស់សហរដ្ឋអាម៉េរិក​ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

ជាក់ស្ដែង​តបតាមការអញ្ជើញរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ក្រោមអធិបតីភាពរបស់លោកស្រី Bridgette Walker ភារធារីស្ថានទូតអាម៉េរិក និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក-លោកស្រី​ជាភ្ញៀវកិត្តិយសពីស្ថាប័នរដ្ឋ អង្គទូតបរទេសប្រចាំកម្ពុជា និងស្ថាប័នឯកជនផងដែរ នៅសណ្ឋាគារសូហ្វីតែល។

...

សូមបញ្ជាក់ជូនថាក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងាររវាង​ លោករដ្ឋមន្រ្តី និងលោកស្រីភារធារី នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ព្រមទាំងព្រឹត្តការណ៍នានារបស់កម្ពុជាដល់ប្រជាពលរដ្ឋអាមេរិក ដើម្បីអញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតពីចំនួនទេសចរនាឆ្នាំ២០២៤ កន្លងទៅដែលមានចំនួនប្រមាណ២១៥.០០០នាក់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print