ប្រទះឃើញសាកសពសូម្បីលឹង្គក៏កាត់បាត់ សង្ស័យជនជាតិចិនម្នាក់នៅក្នុងរណ្ដៅដីមួយកន្លែងក្នុងស្រុកពញាក្រែក

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ មានករណីភ្ញាក់ផ្អើលប្រជាពលរដ្ឋដើរទៅរក​ត្រី​នៅ​ចំណុច​រណ្ដៅ​ដី​១កន្លែង​មានទឹក​ជ្រៅ ហើយធុំ​ក្លិនស្អុយ​ខុស​ពី​ធម្មតា ​លុះរកមើលទើប​ដឹង​ថា​ មាន​សព​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​កប់​នៅចំណុច​ក្បែររណ្តៅដី ខាង លិច​វត្តស​មា្ម​ធិ ភូមិ​បុស​ល្វេ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ បង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ថ្ងៃ​ទី​៣ ​កក្កដា ឆ្នាំ២០២៥ ​ហើយរហូត​មក​ដល់​រសៀលថ្ងៃ​ទី​៤ ​កក្កដា​ ឆ្នាំ​២០២៥ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សាកសព​នោះ​នៅឡើយ​ទេ​។

ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ មាន​អ្នក​ភូមិ​ម្នាក់​បាន​ដើរទៅ​រក​ត្រី​នៅ​ចំណុច​រណ្ដៅ​ដី​១ កន្លែង​ក៏ធុំក្លិនស្អុយ លុះរកមើល ​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​មនុស្ស​ប្រុស​១​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវគេកប់​នៅ​​ចំណុចកើតហេតុខាងលើ រួចរាយ​ការ​ណ៍ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ដើម្បីឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ព្រមទាំង​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក​សហការ​ជាមួយ​មន្ត្រី​​​​ជំនាញ​ ចុះ​ទៅ​កន្លែង​កើតហេតុ​ និងយកខ្សែ​ឡោម ព័ទ្ធទីតាំងកើតហេតុ ​ដើម្បី​ការពារ​កុំឱ្យ​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​ អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​តាមដាន​រក​ភស្តុ​តាង​នានា​។​

គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​និង​ដោយមានការ​ដឹកនាំ​សម្រប សម្រួល​នីតិវិធី​ដោយ​លោក​សូ សុវិទ្យា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចុះ​ទៅ​ដល់ទី​តាំង​ក​ន្លែ​ង​កើតហេតុ​ធ្វើការ​ពិនិត្យ​សពជនរងគ្រោះ ​​។ ជា​​លទ្ធផល​នៃ​ការ​ពិនិត្យ​ស្រាវជ្រាវ​លើ​សាកសព​ បានបញ្ជាក់ថា សពជនរងគ្រោះ​មាន​សភាព​ស្អុយរលួយ ​និង​​ស្លាប់​ប្រហែល​៧​ថ្ងៃ​កន្លង​មក​ហើយ​ ។ ​ពិនិត្យ​លើ​អវៈយវៈ​ដៃ​ទាំង​សងខាង​និង​ជើង​ទាំង​សងខាង​មាន​ស្លាកស្នាម​ជាំ ​និង​បាក់​ក សង្ស័យ​ជា​ករណី​ឃាតកម្ម​ ។ ​តាម​ការ​ពិនិត្យ​លើ​ភិនភាគ​សាកសពជនរងគ្រោះ​​អាច​ជា​ជនជាតិ​ចិន​ មាន​អាយុ​ប្រហែល​៣៤​ឆ្នាំ​។

បើ​តាម​កម្លាំង​សមត្ថកិច្ច​​​បានបញ្ជាក់​ថា​ សូ​ម្បី​តែ​លិង្គ​របស់​សាកសព​ជនរងគ្រោះ ក៏​ត្រូវ​បាន​គេ​កាត់​ដាច់​បាត់​ ហើយ​មិនដឹង​ថា​តើ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​បានជា​ក្រុម​ឃាតករ​ ទើបជនរងគ្រោះត្រូវគេសម្លាប់ ដោយ មាន​ភាព​សាហាវ​យ៉ាង​ដូច្នេះ​ ។

បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ ត្រូវ​បានសមត្ថកិច្ច​​បង្កើត​គណៈកម្មការ ដើម្បី​កប់​សព​ ​នៅ​បរិវេណ​មុខ​វត្ត​សមាធិ ក្នុង​ភូមិ​បុស​ល្វេ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

...

សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​សហការ​ជាមួយ​កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​បន្ត​ធ្វើការ​ស្រាវ គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី ៤​ កក្កដា សព​នោះ​នៅ​តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print