រកឃើញយានយន្តល្មើសចំនួន ២៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បន្តរកឃើញយានយន្តល្មើសចំនួន ២៦៩គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៩៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២២គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៤៣គ្រឿង និងម៉ូតូ ១៧៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៦៩គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១០៩គ្រឿង និងម៉ូតូ ១៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ ថ្ងៃ ពីថ្ងៃទី១-៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,២៧៥គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ៤០៨គ្រឿង, ម៉ូតូ ៨៥៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,០៣២គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ៣០៦គ្រឿង និងម៉ូតូ ៧១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print