លោក Wang Yi ថ្លែងអំពីការបំផុសគំនិតដ៏សំខាន់ក្នុងឱកាសខួបទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអឺរ៉ុប

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ៣ ខែ កក្កដា តាមម៉ោង ក្នុង តំបន់ លោក  Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន និង លោក Johann Wadephul រដ្ឋមន្ត្រី ការ បរទេស អាល្លឺម៉ង់ បាន រួម គ្នា ជួប ជា មួយ អ្នក សារព័ត៌មាន ព្រម ទាំង ឆ្លើយសំណួរពាក់ព័ន្ធ។

  គេហទំព័រ  «CCFR China state-controlled media » លោក  Wang Yi បាន ថ្លែង ថា ឆ្នាំ នេះជា ខួប ទី ៥០ នៃ ការ បង្កើត ទំនាក់ទំនង ការ ទូត រវាង ចិននិង អឺរ៉ុប ភាគីយើង ទាំង ពីរ គួរ បូកសរុបពី សមិទ្ធផលកន្លងទៅនិងត្រួសត្រាយការ អភិវឌ្ឍានាពេល អនាគត ។ កិច្ចសហប្រតិបតិ្តការ រវាង ចិននិង អឺរ៉ុប បានចាប់ ផ្តើម ពីចំណុច សូន្យ ដល់ការ រីក ចម្រើនខ្លាំង ។ បច្ចុប្ប ន្ន ទំហំពាណិជ្ជកម្ម ប្រចាំ ថ្ងៃ ស្មើនឹង ទំហំពាណិជ្ជកម្ម សរុប ពេញមួយ ឆ្នាំកាលពី អតីតកាល   ។ ទំនាក់ទំនង រវាង ចិននិង អឺរ៉ុប ក៏ បាន ឡើង ដល់ កម្រិត ថ្មីឥតឈប់ឈរ ហើយ បាន បង្កើត ជា ទំនាក់ទំនង ភាពជា ដៃយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយ ។ យើង គួរតែ ចាត់ ទុក ខួប ទី ៥០ នៃ ការ បង្កើត ទំនាក់ទំនងការ ទូត ជា ឱកាស មួយ ដើម្បី បូក សរុបបទ ពិសោធ ដោយ គ្រប់ ជ្រុង ជ្រោយនិង បញ្ជាក់ ពី ការ បំផុសគំនិតរបស់ ប្រវតិ្តសាស្ត្រសម្រាប់ យើង ពោលគឺ ទំនាក់ទំនង រវាង ចិននិង អឺរ៉ុប គឺ ភាពជា ដៃគូ ខ្លឹមសារគន្លឹះគឺ កិច្ច សហប្រតិបតិ្តការ គុណតម្លៃ គន្លឹះគឺស្វ័យភាព អនាគតនៃការ អភិវឌ្ឍ គឺឈ្នះ-ឈ្នះ ។ ឆ្លង តាមរយៈការ ប្រាស្រ័យទាក់ទង ជាន់ខ្ពស់ ក្នុង ឆ្នាំ នេះ ភាគីយើង ទាំង ពីរ គួរ រួម គ្នា ដាក់ចេញ ចក្ខុវិស័យវែងឆ្ងាយ រយៈពេល ៥០ ឆ្នាំថ្មី សម្រាប់ ទំនាក់ទំនង រវា ងចិននិង អឺរ៉ុប ដែលមានភាពកាន់តែ ររឹង មាំ កាន់តែស្វ័យភាព កាន់តែ ចាស់ទុំ និងមាន ស្ថិរភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print