ការស្ទង់មតិរបស់បណ្តាញCGTN ៖ “ធំនិងស្អាត”? មិនស្ថិតមានទេ

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ សេចក្តី ព្រាងច្បាប់ស្តីពី ការកាត់បន្ថយ ពន្ធនិង ចំណាយដោយ គ្រប់ជ្រុងជ្រោយដែ ល លោក ត្រាំ ប្រធានាធិបតីអាមេរិក បាន ជំរុញ យ៉ាងខ្លាំងនោះ ត្រូវ បាន ព្រឹទ្ធសភា អាមេរិក អនុម័តដោយ សំឡេងឆ្នោត យ៉ាង ប្រផុតប្រផើយ សន្លឹក ឆ្នោត របស់ លោក Vance អនុប្រធានាធិបតី អាមេរិក ជា សន្លឹក ឆ្នោត ដ៏ គន្លឹះ ដែល បានបំបែក ភាពជាប់គាំង តែបែរ ជា ធ្វើ ឱ្យ សង្គម អាមេរិក ធ្លាក់ ក្នុ ងភាពបែកបាក់គ្នា កាន់តែធ្ងន់ ធ្ងរ ព្រម ពេល ជា មួយ គ្នា នេះ ក៏ បណ្តាល ឱ្យ សហគមន៍អន្តរជាតិ មានការ ព្រួយបារម្ភផងដែរ ។ បណ្តាញ CGTN របស់ អគ្គ ស្ថានីយ វិទ្យុ និង ទូរទស្សន៍ មជ្ឈិម ចិនបាន ធ្វើ ការស្ទង់មតិតាម បណ្តាញអ៊ីនធឺណែត ចំពោះ អ្នកបទ ផ្តល់សម្ភាសន៍នៅទូទាំងពិភពលោក ដែល បាន បង្ហាញថា អ្នកផ្តល់បទ សម្ភាសន៍ចំនួន ៨៩,១ភាគរយ យល់ ឃើញថា សេចក្តីព្រាងច្បាប់ “One Big Beautiful Bill Act ” បាន លាត ត្រដាង យ៉ាង ច្បាស់ នូវ ទំនាស់ក្នុ ងស្រទាប់ ជ្រៅ នៃ “ប្រជាធិបតេយ្យបែបអាមេរិក” ហើយមិនអាច ធ្វើ ឱ្យ អាមេរិកខ្លាំង អស្ចារ្យ ជា ថ្មីម្តងទៀតនោះទេ ។

        គេហទំព័រ  «CCFR China state-controlled media » លទ្ធផល នៃ ការស្ទង់មតិបង្ហាញថា  អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៨,២ភាគរយ បាន រិះគន់ សេចក្តី ព្រាងច្បាប់នេះថា នឹង បំផ្លាញ ដល់ ប្រព័ន្ធសុខាភិបាល របស់ អាមេរិក យ៉ាង ធ្ងន់ ធ្ងរ គុណភាព នៃ ជីវភាព រស់ នៅ របស់ ប្រជាជន អាមេរិកនឹង ថមថយ ចុះ ដោយ សារ សេចក្តី ព្រាងច្បាប់នេះ ។ វិធានការ កាត់បន្ថយ ពន្ធក្នុ ងសេចក្តី ព្រាងច្បាប់នេះនឹង បង្ខំ ឱ្យ រដ្ឋាភិបាលបន្ថែម ឱនភាពថវិកាចំនួន ២,៤ទ្រីលាន ដុល្លារអាមេរិក ក្នុង រយៈពេល ១០ឆ្នាំ ខាង មុខ ហើយ ការ ចំណាយ ខាង ការ ប្រាក់ នឹង កើន ឡើង ៥៥១ពាន់លាន ដុល្លារអាមេរិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤,៩ភាគរយ បាន រិះគន់ថា ទង្វើ នេះ នឹង វាយ ប្រហារ ដល់ គោលបំណងរបស់ អ្នក វិនិយោគ អន្តរជាតិ ដែលគិត ចង់ ទៅ បណ្តាក់ ទុន និង បង្កើតរោងចក្រ នៅអាមេរិក ហើយ ក៏ នឹងបណ្តាល ឱ្យ លំហូរត្រឡប់ចូល ស្រុក វិញនៃ ឧស្សាហកម្មកម្មន្តសាលរបស់ អាមេរិកត្រូវ បរាជ័យ ផងដែរ។

        គេហទំព័រ  «CCFR China state-controlled media » ការស្ទង់មតិរបស់បណ្តាញCGTNបានធ្វើឡើង ជា ៥ភាសា ដែល មាន ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និង រុស្ស៊ី ក្នុ ងរយៈពេល តែ ២៤ម៉ោង ក៏មាន អ្នក ប្រើប្រាស់ បណ្តាញអ៊ីនធឺណែត ចំនួន៧៣៤៤នាក់ បាន ចូល រួមបោះឆ្នោត និង បញ្ចេញ មតិ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print