ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានបាញ់ប្រហារទៅលើកងទ័ពការពារព្រំដែនរបស់កម្ពុជាដែលស្ថិតនៅតំបន់មុំបី នៅម៉ោង ៥:៤៥នាទីព្រឹក បណ្ដាលឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ សូមថៃចងចាំថា៖
១. សូមថៃគិតគូរពីអ្នកជិតខាងឱ្យបានល្អ
២. សូមថៃសិក្សាអំពីប្រវត្តិសាស្ត្ររបស់ខ្លួន
៣. សូមថៃពិនិត្យមើលឡើងវិញថា តើមានដំណោះស្រាយលើបញ្ហាណាមួយដែលប្រើប្រាស់កម្លាំង ហើយបញ្ចប់សង្គ្រាមបាននាពេលបច្ចុប្បន្ននេះ?
៤. បើថៃចិត្តមោះមុត សូមបង្ហាញភាពក្លាហាន កាន់ដៃគ្នាជាមួយកម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើទោះបីជាថៃបានប្រកាសដើរចេញពី ICJ ក៏ដោយ ប្រសិនបើថៃយល់ថា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជារបស់អ្នកដោយស្របច្បាប់។
៥. សូមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់អ្នក កុំប្រើប្រាស់យុទ្ធសាស្ត្រទំនាស់ជាមួយប្រទេសជិតខាង ធ្វើជាកាតាលីករ ដើម្បីដោះស្រាយទំនាស់ផ្ទៃក្នុងរបស់ខ្លួន ៕
ដោយ ៖ សិលា