លោក ម៉ាក្រុង ប្រធានាធិបតីបារាំងជួបសន្ទនាជាមួយលោក Wang Yi

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ថ្ងៃទី ៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោកម៉ាក្រុងប្រធានាធិបតីបារាំងបានជួបសន្ទនាជាមួយលោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន នៅ វិមាន Elysee ក្រុងប៉ារីស ។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក ម៉ាក្រុងបានលើកឡើងថា ភាគីបារាំងរំពឹងទុកបង្កើនកិច្ចសម្របសម្រួលខាងគោលនយោបាយលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុអន្តរជាតិ និងអភិបាលកិច្ចសកលជាដើម ក្នុងន័យរួមគ្នាឆ្លើយតបនឹងការប្រឈមសកល បំពេញបន្ថែមកម្លាំងរស់រវើកកាន់តែច្រើនដល់ពហុភាគីនិយម ក៏ដូចជាចៀសវាងកុំឱ្យពិភពលោកធ្លាក់ក្នុងការប៉ះទង្គិចអនុត្តរភាពនិងការបដិបក្ខគ្នាជាក្រុម ។ ភាគីបារាំងយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងបារាំងនិងចិន ស្វាគមន៍ចិនពង្រីកការបណ្តាក់ទុននៅប្រទេសបារាំងហើយអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលកាន់តែប្រកបដោយតុល្យភាព ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកWang Yi បានថ្លែងថា ប្រទេសចិនរីករាយបង្កើនកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងកិច្ចសហការប្រកបដោយសាមគ្គីភាពជាមួយបារាំង ក្នុងន័យរួមគ្នាអនុវត្តពហុភាគីនិយម ប្រឆាំងអនុត្តរភាពដោយឯកតោភាគី ទប់ទល់នឹងការបដិបក្ខគ្នាជាក្រុម បំពេញបន្ថែមភាពប្រាកដប្រជានិងការអាចប៉ាន់ប្រមាណបានកាន់តែច្រើនដល់ពិភពលោកដែលមានភាពស្មុគស្មាញនិងរង្គោះរង្គើ ដើម្បីជំរុញពហុប៉ូលភាវូបនីយកម្មដ៏ស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ក៏ដូចជាពួតដៃគ្នាកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ។
គេហទំព័រ «CCFR China state-controlled media » លោកWang Yi បានថ្លែងទៀតថា ប្រទេសចិនបាននិងកំពុងឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកទូលាយដែលមានកម្រិតកាន់តែខ្ពស់ បង្កបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរតាមរយៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ។ ប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកជាមួយបារាំង រំពឹងទុកថា បារាំងនឹងផ្តល់បរិយាកាសកាន់តែល្អនិងកាន់តែសមភាពសម្រាប់ឱ្យសហគ្រាសចិនទៅបណ្តាក់ទុននិងប្រកបអាជីពនៅប្រទេសបារាំង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print