ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយជាថ្មីម្តងទៀត អំពីករណីនៃការបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហេីយផ្សព្វផ្សាយព័ត៌មានមិនពិត និងកាត់តក្លែងបន្លំជាបន្តបន្ទាប់។
ផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវរធិបីនាយករដ្ឋមន្ត្រី គឺមានតែមួយ ដោយមិនមានការយកទៅផុសបន្តតាមក្រុមនោះទេ បងប្អូន អ៊ំពូមី តាយាយ អាចកត់សម្គាល់លេីចំនុចមួយចំនួនដូចខាងក្រោម៖
១/ ផេកដែលមានផុស គឺចេញពីផេកដោយមានតំណភ្ជាប់ច្បាស់លាស់ និងមានម៉ោង មានកាលបរិច្ឆេទជាក់លាក់
២/ ផេកផ្ទាល់ខ្លួនរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មានអ្នកតាមដានចំនួន ១,៨ លាននាក់ ហេីយមាន Link: https://www.facebook.com/share/16jZ2Q42Go/?mibextid=wwXIfr
សូមបងប្អូន អ៊ំពូមីង តាយាយ បង្កេីនការប្រុងប្រយ័ត្ន និងចូលផ្ទៀងផ្ទាត់ជានិច្ចសម្រាប់ការផុសរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មុននឹងជឿ ជៀសវាងការយក់ច្រឡំ ឬធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង ដែលតែងចិញ្ចឹមចិត្តក្នុងការបោកប្រាស់តាមគ្រប់រូបភាព ដេីម្បីតែបំផ្លាញជាតិសាសន៍ខ្លួនឯង៕ដោយ៖តារា